អដ្ឋកថា សុសន្ធីជាតកទី ១០

ក្បាលទី 47 · ទំព័រ 406

[ ៤៧-៥១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ អផ្សុកមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា វាតិ គន្ធោ តិមិរានំ ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក អផ្សុកពិតឬ កាលភិក្ខុនោះទទួលថា ករុណាពិតព្រះអង្គ ទើបត្រាស់ថា ព្រោះ ហេតុអ្វី កាលភិក្ខុនោះក្រាបទូលថា ព្រោះឃើញមាតុគ្រាមប្រដាប់តាក់តែង ខ្លួន ទើបទ្រង់ត្រាស់ថា ម្នាលភិក្ខុ ធម្មតាមាតុគ្រាមនេះ មិនអាចរក្សាទុកបាន សូម្បីបោរាណកបណ្ឌិត រក្សាទុកក្នុងសុបណ្ណពិភព ក៏មិនអាចរក្សាទុកបាន កាលភិក្ខុនោះទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះរាជាព្រះនាមថាតម្ពរាជ សោយរាជសម្បត្តិក្នុងនគរ ពារាណសី ព្រះអគ្គមហេសីរបស់ព្រះបាទតម្ពរាជនោះ ព្រះនាមថាសុយោនន្ទី មានរូបឆោមល្អក្រៃលែង ។ គ្រានោះព្រះពោធិសត្វកើតក្នុងកំណើតគ្រុឌ ក្នុង កាលណោះ មានកោះនាគឈ្មោះសេទុមៈ ។ ព្រះពោធិសត្វនៅក្នុងសុបណ្ណ ពិភពនាកោះនោះ ។ ព្រះពោធិសត្វចេញអំពីសុបណ្ណពិភព ទៅកាន់នគរពារាណ សី កាឡាខ្លួនជាមាណព លេងបាស្កាជាមួយព្រះបាទតម្ពរាជ ស្រីដែល ជាបរិចារិកា ឃើញរូបសម្បត្តិរបស់មាណពនោះ ទើបទូលដល់ព្រះនាងសុយោនន្ទីថា មាណពឈ្មោះនេះលេងបាស្កាជាមួយព្រះរាជានៃយើងទាំងឡាយ ។ ព្រះនាងសុយោនន្ទីនោះបានស្តាប់ដូច្នោះ ប្រាថ្នានឹងឃើញមាណពនោះ ។ ថ្ងៃ មួយតាក់តែងព្រះកាយហើយ ចេញមកកាន់ទីលានលេងបាស្កា ប្រថាប់ឈរ ក្នុងរវាងបរិចារិកា មើលមាណពនោះ ។ ចំណែកមាណព ក៏មើលព្រះទេវី ជនទាំងពីរ មានចិត្តប្រតិព័ទ្ធគ្នានឹងគ្នា ។ ស្តេចគ្រុឌធ្វើខ្យល់ឲ្យតាំងឡើងក្នុង នគរដោយអានុភាពរបស់ខ្លួន