វណ្ណារោហជាតកទី ១
ក្បាលទី 47 · ទំព័រ 412
( ខ្លាឈ្មោះសុពាហុពោលថា ) អ្នកឈ្មោះសុទាឋៈនិយាយ ថា ខ្លាឈ្មោះសុពាហុមិនប្រសើរជាងអញដោយទំហំ កម្ពស់ ជាតិ កម្លាំង កាយនិងសេចក្តីព្យាយាម ដូច្នេះឬទេ ។ ( សីហៈឈ្មោះសុទាឋៈពោលថា ) អ្នកឈ្មោះសុពាហុ និយាយថា សីហៈឈ្មោះសុទាឋៈ មិនប្រសើរជាងអញដោយទំហំ កម្ពស់ ជាតិ កម្លាំងកាយនិងសេចក្តីព្យាយាមដូច្នេះឬទេ ។ ម្នាលសុពាហុសម្លាញ់ បើអ្នកប្រទូស្តចំពោះខ្ញុំ ដែលកំពុងនៅ យ៉ាងនេះ ឥឡូវនេះខ្ញុំមិនពេញចិត្តចំពោះការនៅរួមជាមួយអ្នកទេ ។ អ្នកណាជឿនូវពាក្យនៃជនដទៃដ៏ផ្តេសផ្តាស អ្នកនោះគប្បីបែកធ្លាយ ចាកមិត្តឆាប់រហ័ស ទាំងបាននូវពៀរជាច្រើន ។ មិត្តណាជាអ្នកប្រយ័ត្ន រង្កៀសក្នុងការបែកធ្លាយ ( ចំពោះ មិត្ត ) ឃើញតែទោសសព្វកាល អ្នកនោះមិនឈ្មោះថាមិត្តឡើយ មួយទៀត បុគ្គលណាដែលពួកជនដទៃបំបែកមិនបាន រមែងដេកនៅរួម ដូចជាកូនដែល កើតអំពីទ្រូង បុគ្គលនោះឯងទើបឈ្មោះថាមិត្ត ។