អដ្ឋកថា វណ្ណារោហជាតកទី ១

ក្បាលទី 47 · ទំព័រ 413

[ ៥២-៥៦ ] ព្រះសាស្តា កាលអាស្រ័យនគរសាវត្ថី គង់នៅក្នុងវត្ត ជេតពន ទ្រង់ប្រារព្ធព្រះថេរៈដែលជាអគ្គសាវ័កទាំងពីរ ទើបត្រាស់ព្រះធម្មទេសនា នេះ មានពាក្យផ្តើមថា វណ្ណា រោហេន ដូច្នេះជាដើម ។ បានឮថា សម័យមួយព្រះមហាថេរទាំងពីរគិតគ្នាថា ពួកយើងនឹងនៅក្នុង ផ្ទះស្ងាត់អស់កាលខាងក្នុងវស្សានេះ ទើបទូលលាព្រះសាស្តា ហើយលះពួក គណៈ កាន់បាត្រចីវរដោយខ្លួនឯងចេញអំពីវត្តជេតពន អាស្រ័យបច្ចន្តគ្រាម មួយកន្លែងនៅក្នុងព្រៃ ។ បុរសអ្នកស៊ីដែលម្នាក់ ធ្វើការឧបដ្ឋាកព្រះថេរៈទាំង ពីរក្នុងចំណែកម្ខាងក្នុងព្រៃនោះឯង ។ បុរសនោះ ឃើញការនៅព្រមព្រៀង របស់ព្រះថេរៈទាំងពីរទើបគិតថា ព្រះថេរៈទាំងពីរនេះ នៅព្រមព្រៀងគ្នានឹង គ្នាពន់ពេក អញអាចបំបែកព្រះថេរៈទាំងនេះ ឲ្យបែកគ្នាបានឬទេហ្ន៎ ទើបចូលទៅ រកព្រះសារីបុត្តត្ថេរហើយសួរថា បពិត្រលោកម្ចាស់ លោកម្ចាស់មានពៀរ ណាមួយជាមួយព្រះមោគ្គល្លានត្ថេរដែរឬហ្ន៎ ព្រះសារីបុត្តត្ថេរសួរថា ពៀរអ្វី អាវុសោ បុរសនោះពោលថា បពិត្រលោកម្ចាស់ ក្នុងពេលដែលខ្ញុំមក ព្រះមហា មោគ្គល្លានត្ថេរ ពោលតែទោសរបស់លោកម្ចាស់បុណ្ណោះថា ឈ្មោះថា សារីបុត្ត ធ្វើម្តេចល្មមជាមួយយើងដោយជាតិ គោត្ត ត្រកូល ប្រទេស សុតៈ គន្ថៈ បដិវេធ និងឫទ្ធិជាដើមព្រះថេរៈធ្វើការញញឹមហើយពោលថា អាវុសោ ចូរអ្នកទៅចុះ ។ ក្នុងថ្ងៃដទៃបុរសនោះចូលទៅរកព្រះមោគ្គល្លានត្ថេរ ហើយ ពោលយ៉ាងនោះឯង ។ ចំណែកព្រះមហាមោគ្គល្លានត្ថេរ ក៏ធ្វើការញញឹម ហើយពោលនឹងបុរសនោះថា អាវុសោ ចូរអ្នកទៅចុះ ។ ហើយទើបចូលទៅ រកព្រះសារីបុត្តសួរថា អាវុសោ បុរសស៊ីដែលនោះ ពោលអ្វីក្នុងសម្នាក់ របស់លោក ព្រះសារីបុត្តពោលថា អាវុសោ គេពោលនឹងខ្ញុំ យើងគួរនាំ បុរសអ្ន