ខជ្ជោបនកជាតកទី ៤
ក្បាលទី 47 · ទំព័រ 429
( ទេវតាពោលថា ) នរណាហ្ន៎ កាលបើពន្លឺមាន ត្រាច់ទៅ ស្វែងរកភ្លើង បានឃើញនូវអំពិលអំពែកក្នុងវេលាយប់ ក៏សម្គាល់ថាភ្លើង ។ បុរសនោះ ក៏ច្របាច់ឈ្លីនូវលំអិតនៃអាចម៍គោនិងស្មៅដោយ សេចក្តីសម្គាល់ខុស មិនអាចនឹងបង្កាត់ភ្លើងឲ្យឆេះឡើងបានទេ ។ បុគ្គលកាលរូតទឹកដោះមេគោអំពីស្នែង រមែងមិនបាន នូវទឹកដោះ យ៉ាងណា បុគ្គលអន្ធពាល ក៏មិនបាននូវប្រយោជន៍ដោយហេតុមិនមែន ឧបាយ យ៉ាងនោះដែរ ។ ជនទាំងឡាយតែងបាននូវប្រយោជន៍ ដោយឧបាយទាំងឡាយ ផ្សេងៗ គឺការផ្ទញ់ផ្ទាល់សត្រូវទាំងឡាយផង គឺការទំនុកបម្រុងចំពោះមិត្តទាំងឡាយ ផង ។ ពួកអ្នករក្សាផែនដី រមែងគ្រប់គ្រងនូវផែនដីដែលទ្រទ្រង់នូវ ទ្រព្យសម្បត្តិ ដោយការបំពេញបំបាន ចំពោះសេនាជាប្រធានផង ដោយការ ណែនាំរបស់ពួកម្រន្តីដែលជាអ្នកស្និទ្ធស្នាលផង ។