អដ្ឋកថា កុម្ភិយជាតកទី ៦
[ ៧៧-៨១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ អផ្សុក ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា មធុវណ្ណំ មធុរសំ ដូច្នេះជាដើម ។ បានឮថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក អផ្សុកពិតឬ កាលភិក្ខុនោះក្រាបទូលថា ករុណាព្រះអង្គពិតមែន ទើបត្រាស់ សួរថា ព្រោះឃើញអ្វី កាលភិក្ខុនោះក្រាបទូលថា ព្រោះឃើញមាតុគ្រាម ដែលប្រដាប់តាក់តែងហើយ ទើបត្រាស់ថា ម្នាលភិក្ខុ ឈ្មោះថា បញ្ចកាមគុណនោះ ប្រៀបដូចដុំទឹកឃ្មុំដែលយក្សឈ្មោះគុម្ពិយៈមួយរូប ដាក់ទឹកឃ្មុំទុក ត្រង់ផ្លូវ កាលភិក្ខុនោះទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទានមក សាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលសត្ថវាហៈ ( ឈ្មួញរទេះ ) ។ លុះចម្រើន វ័យហើយ ទើបយករទេះ ៥០០ ផ្ទុកទំនិញ ចេញអំពីក្រុងពារាណសី ទៅ ដើម្បីលក់ដូរ លុះដល់មាត់ព្រៃឈ្មោះ មហាវត្តនិ ទើបឲ្យពួករទេះប្រជុំគ្នា ហើយឲ្យឱវាទថា អ្នកដ៏ចម្រើនទាំងឡាយ ក្នុងផ្លូវនេះមានស្លឹកឈើ ផ្កានិងផ្លែ ឈើជាដើមដែលមានជាតិពុល អ្នកទាំងឡាយ កាលនឹងស៊ីអ្វីមួយដែលមិន ធ្លាប់ស៊ី បើមិនទាន់បានសួរខ្ញុំ កុំបរិភោគ សូម្បីពួកអមនុស្សអាចដាក់ថ្នាំពិស ដាក់កញ្ចប់ភត្ត ដុំទឹកឃ្មុំ និងផ្លែឈើទាំងឡាយទុកក្នុងផ្លូវ ពួកអ្នកបើមិនទាន់ បានសួរខ្ញុំ កុំបរិភោគភត្តជាដើមនោះ ដូច្នេះហើយ ក៏ធ្វើដំណើរទៅ ។ កាល នោះ យក្សមួយឈ្មោះថាគុម្ពិយៈ លាតស្លឹកឈើដាក់ដុំទឹកឃ្មុំ ផ្សំថ្នាំពិសដ៏ខ្លាំង ពន្លឹកទុកក្នុងរវាងផ្លូវត្រង់កណ្តាលព្រៃ ចំណែកខ្លួនឯងដើរគោះដើមឈើក្នុងទី ជិតធ្វើហាក់បីដូចជាអ្នករកឃ្មុំ ។