សាលិយជាតកទី ៧

ក្បាលទី 47 · ទំព័រ 442

( ពោធិសត្វពោលថា ) បុរសណាឲ្យគេចាប់នូវពស់វែក ដោយបញ្ឆោតថាកូនសាលិកា បុរសអ្នកប្រៀនប្រដៅអាក្រក់នេះ ត្រូវពស់ នោះចឹកស្លាប់ហើយ ។ ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គល ប៉ុន្តែមិនបានប្រហារ មិន បានសម្លាប់វិញ ជននោះ ក៏ត្រូវដេកស្លាប់យ៉ាងនេះ ដូចជាបុរសដែលស្លាប់ នេះ ។ ជនណាប្រាថ្នាដើម្បីសម្លាប់នូវបុគ្គលអ្នកមិនបានបៀតបៀន មិន បានសម្លាប់វិញ ជននោះ ក៏ត្រូវដេកស្លាប់យ៉ាងនេះ ដូចជាបុរសដែលស្លាប់ នេះ ។ បុរសអ្នកក្តាប់នូវអាចម៍ដី បាចទៅកាន់ទីច្រាសខ្យល់ ធូលី នោះរមែងវិលមកប៉ះបុរសនោះវិញ ដូចជាបុរសដែលស្លាប់នេះ ។ បុគ្គលពាលណាប្រទូស្តចំពោះជនដែលមិនបានប្រទូស្តតបវិញ ជាបុគ្គលបរិសុទ្ធ មិនមានទីទួលគឺកិលេស បាបរមែងវិលត្រឡប់មករកបុគ្គល ពាលនោះវិញ ដូចជាធូលីដ៏ល្អិតដែលបុគ្គលបាចទៅកាន់ទីច្រាសខ្យល់ ។