អដ្ឋកថា សាលិយជាតកទី ៧
[ ៨២-៨៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធ ពាក្យថា អាវុសោទាំងឡាយ ទេវទត្តមិនអាចធ្វើនូវការតក់ស្លុត ឲ្យដល់ព្រះ សម្ពុទ្ធបានឡើយ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា យ្វាយំ សាលិយច្ឆាបេ ដូច្នេះជាដើម ។ មែនពិត ក្នុងកាលនោះព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន មែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន ទេវទត្តនេះ ក៏មិន អាចធ្វើនូវការតក់ស្លុតឲ្យដល់តថាគតបាន ទើបទ្រង់នាំយកអតីតនិទាន មក សាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលកុដុម្ពិកៈ ក្នុងស្រុកមួយ ក្នុងកាលមានអាយុតិច លេងត្រង់គល់ជ្រៃ ក្បែរទ្វារស្រុកជាមួយពួកក្មេងៗដែលលេងធូលីដូចគ្នា ។ កាលនោះ មានគ្រូពស់ទុព្វលម្នាក់ មិនបានការងារណាមួយក្នុងស្រុក ទើប ចេញទៅដល់ទីនោះ ឃើញពស់មួយដេកលក់ អើតក្បាលចេញមករវាង ប្រគាបឈើ គិតថា អញមិនបានអ្វីក្នុងស្រុក អញនឹងបញ្ឆោតក្មេងទាំងនេះ ឲ្យពស់ចឹក ហើយព្យាបាល គង់នឹងបានរបស់ឯណានីមួយ ទើបពោលនឹង ព្រះពោធិសត្វថា បើពួកឯងឃើញកូនសាលិកា តើចាប់ដែរឬទេ ព្រះពោធិសត្វ ពោលថា ខ្ញុំនឹងចាប់ ។ គ្រូពស់ពោលថា ចូរមើល នុ៎ះកូនសាលិកា វា ដេកក្នុងរវាងប្រគាបឈើ ។ ព្រះពោធិសត្វនោះ មិនដឹងថា នុ៎ះជាពស់ ទើប ឡើងដើមឈើ ចាប់ត្រង់កពស់ លុះដឹងថាជាពស់ មិនឲ្យវាលិបចូល ចាប់ ទុកយ៉ាងណែន ហើយប្រញាប់បោះទៅ ។ ពស់នោះរសាត់ទៅធ្លាក់ចុះត្រង់ក អាលម្ពាយ រុំត្រង់កខាំលាន់ឮសូរក្រុប ធ្វើឲ្យគ្រូពស់នោះដួលចុះក្នុងទីនោះ ហើយ ក៏លូនគេចទៅ ។ មនុស្សទាំងឡាយនាំគ្នាចោមរោម ។ ព្រះមហាស ត្វកាលសម្តែងធម៌ដល់បរិស័ទដែលប្រជុំព្រមគ្ន