អដ្ឋកថា តចសារជាតកទី ៨
[ ៨៧-៩១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមីទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា អមិត្តហត្ថត្ថគតា ដូច្នេះជាដើម ។ មែនពិត ក្នុងកាលនោះព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិន មែនតែក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន តថាគតក៏ជាអ្នកមាន បញ្ញា ជាអ្នកឈ្លាសក្នុងឧបាយដូចគ្នា កាលភិក្ខុទាំងនោះទូលអារាធនាហើយ ទើបទ្រង់នាំយកអតីតនិទាន មកសាធកៈដូចតទៅនេះថា រឿងក្នុងអតីតទាំងពួងមានពាក្យផ្តើមថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ ក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលកុដុម្ពិកៈក្នុងស្រុកមួយ ដូច្នេះ គប្បីពោលតាមទំនងជាតកមុននោះឯង ។ ក្នុង ជាតកនេះ កាលអាលម្ពាយស្លាប់ហើយ អ្នកស្រុកពោលថា កុមារទាំងនោះ ជាអ្នកសម្លាប់មនុស្ស ទើបចងកុមារនោះដោយឃ្នាងឫស្សី ហើយនាំទៅកាន់ នគរពារាណសី ដោយបំណងថានឹងថ្វាយព្រះរាជាទត ក្នុងរវាងផ្លូវនោះឯង ព្រះពោធិសត្វបានឲ្យឱវាទដល់ពួកកុមារដ៏សេសថា អ្នកទាំងឡាយកុំខ្លាច អ្នក ទាំងឡាយគាល់ព្រះរាជាហើយក៏កុំខ្លាច គប្បីជាអ្នកមានឥន្ទ្រិយក្លៀវក្លា ព្រះរាជា នឹងត្រាស់ជាមួយពួកយើងមុន ចាប់តាំងអំពីនោះយើងនឹងដឹង ។ ពួក ក្មេងទាំងនោះទទួលពាក្យថា សាធុ ហើយទើបធ្វើយ៉ាងនោះ ។ ព្រះរាជាទ្រង់ ឃើញក្មេងទាំងនោះមិនខ្លាច មានឥន្ទ្រិយក្លៀវក្លា ទ្រង់ព្រះតម្រិះថា កុមារ ទាំងនេះ ត្រូវចោទថាជាអ្នកសម្លាប់មនុស្ស ត្រូវចងដោយឃ្នាងឫស្សីនាំមក ទោះបីដល់នូវសេចក្តីទុក្ខបែបនេះ ក៏មិនខ្លាច មានឥន្ទ្រិយក្លៀវក្លានោះឯង អ្វី ហ្ន៎ជាហេតុមិនសោយសោក របស់កុមារពួកនេះ អញនឹងសួរពួកគេលមើល កាលនឹងសួរ ទើបត្រាស់គាថាទី ១ ថា អ្នកទាំងឡាយនៅ