អដ្ឋកថា មិត្តវិន្ទុកជាតកទី ៩

ក្បាលទី 47 · ទំព័រ 453

[ ៩២-៩៦ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ប្រដៅក្រមួយរូប ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា ក្យាហំ ទេវានមករំ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានជាក់ច្បាស់ក្នុងមហាមិត្តវិន្ទកជាតក ( ចតុទ្វារជាតក ) ។ នាយមិត្តវិន្ទកនេះ ត្រូវគេបោះក្នុងសមុទ្ទ ( ហើយបានជួបនឹងនាងវេមានិក ប្រេត ៤ នាក់ បន្ទាប់មក ៨ នាក់ បន្ទាប់មក ១៦ នាក់ បន្ទាប់មក ៣២ នាក់ ) ក៏នៅតែជាអ្នកប្រាថ្នាក្រៃលែងមិនគ្រប់គ្រាន់ ទើបធ្វើដំណើរទៅខាងមុខ បានជួបឧស្សទនរកដែលជាទីសោយវិបាករបស់ពួកសត្វនរក ទើបចូលទៅ ដោយសម្គាល់ថាជានគរមួយ ឃើញខុរចក្កវិលលើអំបែងក្បាលសត្វនរក ក៏សម្គាល់ថាជាគ្រឿងប្រដាប់ ទើបត្រេកអរ ។ គ្រានោះ ព្រះពោធិសត្វជា ទេវបុត្តចារិកទៅក្នុងឧស្សទនរក នាយមិត្តវិន្ទកៈនោះឃើញព្រះពោធិសត្វនោះ ហើយ កាលនឹងសួរ ទើបពោលគាថាទី ១ ថា ខ្ញុំបានធ្វើអំពើដូចម្តេចដល់ពួកទេវតា ខ្ញុំបានធ្វើបាបដូចម្តេច ទើបចក្កសង្កត់លើក្បាល វិលកិនអំបែងក្បាលរបស់ខ្ញុំ ដោយ បាបណា ( បាបនោះដូចម្តេចខ្លះ ) ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា ក្យាហំ ទេវានមករំ សេចក្តីថា បពិត្រទេវបុត្ត ជាម្ចាស់ ខ្ញុំបានធ្វើកម្មឈ្មោះអ្វីដល់ពួកទេវតាទាំងពួង ពួកទេវតាបេតោ បៀនខ្ញុំធ្វើអ្វី ។ បទថា កឹ បបំ បកតំ មយា សេចក្តីថា មិត្តវិន្ទកៈបាន ទទួលទុក្ខវេទនា កំណត់បាបដែលខ្លួនធ្វើទុកមិនបាន ព្រោះមានទុក្ខច្រើនទើប បានពោលយ៉ាងនោះ ។ បទថា យំ មេ សេចក្តីថា ខុរចក្កនេះ វិល គឺខៃ អំបែងក្បាលរបស់ខ្ញុំ ហើយវិលលើអំបែងក្បាលរបស់ខ្ញុំ ព្រោះបាបណា បាប នោះឈ្មោះអ្វី ។ ព្រះពោធិសត្វបានស្តាប់ដូច្នោះ ទើបពោលគាថាទី ២ ថា អ្នកឯងកន្លងផុតនូវប្រា