អដ្ឋកថា មូសិកជាតកទី ៣
[ ១១២-១១៦ ] ព្រះសាស្តាកាលគង់នៅក្នុងវត្តវេឡុវ័ន ទ្រង់ប្រារព្ធព្រះបាទ អជាតសត្តុ ទើបត្រាស់ព្រះធម្មទេសនានេះ មានពាក្យផ្តើមថា កុហឹ គតា កត្ថ គតា ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នបានឲ្យពិស្តារមកហើយ ក្នុងថុសជាតកខាងដើមនោះឯង ។ ចំណែកក្នុងជាតកនេះ ព្រះសាស្តាទ្រង់ឃើញព្រះរាជា លេងនូវព្រះរាជឱរស បណ្តើរ ស្តាប់ព្រះធម្មទេសនាបណ្តើរយ៉ាងនោះ ទ្រង់ជ្រាបថា ភ័យនឹងកើតឡើង ដល់ព្រះរាជា ព្រោះអាស្រ័យឱរសនោះទើបត្រាស់ថា មហាបពិត្រ ព្រះរាជា ទាំងឡាយក្នុងកាលមុន ទ្រង់រង្កៀសក្នុងវត្ថុដែលគួររង្កៀស ទ្រង់បានធ្វើ ឱរសរបស់ទ្រង់ទុកក្នុងចំណែកម្ខាង ដោយទ្រង់ព្រះតម្រិះថា ព្រះឱរសចូរគ្រង រាជសម្បត្តិក្នុងពេលដែលអញចាស់ជរា ខ្វាក់ងងឹត ហើយទ្រង់នាំយកអតីត និទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលព្រាហ្មណ៍ ក្នុងនគរតក្កសិលា បានជាអាចារ្យ ទិសាបាមោក្ខ ឱរសរបស់ព្រះបាទពារាណសីព្រះនាមថា យវកុមារ បានរៀន សិប្បៈគ្រប់យ៉ាងក្នុងសម្នាក់របស់ព្រះពោធិសត្វនោះ ហើយឲ្យនូវការសាកសួរ គឺសាកល្បងនូវវិជ្ជាហើយ បំណងនឹងត្រឡប់មកស្រុក ហើយទើបលាអាចារ្យ នោះ ។ អាចារ្យដឹងបានដោយអំណាចវិជ្ជាមើលអវ័យវៈថា អន្តរាយនឹងមាន ដល់កុមារនេះព្រោះអាស្រ័យកូនជាហេតុ គិតថា អញនឹងកម្ចាត់អន្តរាយរបស់ កុមារនោះ ទើបពិចារណារកសេចក្តីប្រៀបធៀបោឯណានីមួយ ។ ក្នុងកាល នោះ សេះរបស់អាចារ្យទិសាបាមោក្ខនោះមានមួយ ថ្ងៃមួយក៏កើតដំបៅត្រង់ ជើង ។ ពួកអ្នកចិញ្ចឹមសេះ ទើបឲ្យសេះនោះនៅក្នុងផ្ទះដើម្បីព្យាបាលដំបៅ ក្នុងទីមិនឆ្ងាយអំពីផ្ទះនោះ មានអណ្តូងទឹកមួយ កាលនោះកណ្តុរមួយចេញ អំពី