អដ្ឋកថា ចុល្លធនុគ្គហជាតកទី ៤
[ ១១៧-១២៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុដែលត្រូវបុរាណទុតិយិកាលួងលោម ទើបត្រាស់ព្រះធម្មទេសនានេះ មាន ពាក្យផ្តើមថា សព្វំ ភណ្ឌំ ដូច្នេះជាដើម ។ ( ព្រះសាស្តាត្រាស់ថាម្នាលភិក្ខុអ្នកណាធ្វើឲ្យអផ្សុក ) កាលភិក្ខុនោះ ក្រាបទូលថា អតីតភរិយារបស់ខ្ញុំព្រះអង្គធ្វើឲ្យខ្ញុំព្រះអង្គឲ្យអផ្សុក ទើបព្រះសាស្តា ត្រាស់ថា ម្នាលភិក្ខុ ស្រីនេះធ្វើនូវសេចក្តីវិនាសឲ្យដល់អ្នក ក្នុងកាល ឥឡូវនេះបុណ្ណោះក៏មិនមែន សូម្បីក្នុងកាលមុន អ្នកអាស្រ័យស្រីនេះត្រូវគេ កាត់ក្បាលដោយដាវ កាលភិក្ខុទាំងឡាយទូលអារាធនាហើយ ទើបទ្រង់នាំយក អតីតនិទានមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វជាសក្កទេវរាជ ។ ក្នុងកាលណោះ ព្រាហ្មណ៍កំលោះអ្នកក្រុង ពារាណសីម្នាក់ រៀនសិល្ប៍ស្រាស្តទាំងពួងក្នុងនគរតក្កសិលា បានដល់នូវការសម្រេច ក្នុងវិជ្ជាធ្នូ មានឈ្មោះប្រាកដថា ចូឡធនុគ្គហបណ្ឌិត ។ កាលនោះ អាចារ្យរបស់ចូឡធនុគ្គហបណ្ឌិតនោះគិតថា មាណពនេះ រៀនសិល្ប៍ស្រាស្ត បានដូចអញ ទើបឲ្យធីតារបស់ខ្លួន ។ ចូឡធនុគ្គហបណ្ឌិតនាំភរិយាធ្វើដំណើរ ទៅដោយបំណងថានឹងទៅកាន់ក្រុងពារាណសី ។ ក្នុងរវាងផ្លូវ ដំរីមួយបាន ធ្វើទីមួយកន្លែងឲ្យស្ងាត់មនុស្ស អ្នកណាមួយមិនហានទៅកាន់ទីនោះ ។ ចូឡ ធនុគ្គហបណ្ឌិត កាលមនុស្សទាំងឡាយនាំគ្នាឃាត់ ក៏នាំភរិយាទៅកាន់មាត់ ព្រៃ ។ កាលនោះ ដំរីបានប្រាកដឡើង ដល់ចូឡធនុគ្គហបណ្ឌិតនោះក្នុង កណ្តាលព្រៃ ទើបគេដកព្រួញបាញ់ដំរីនោះត្រង់ក្បាលឲ្យធ្លុះដល់ខាងក្រោយ ដំរីដួលចុះក្នុងទីនោះឯង ។ ធនុគ្គហបណ្ឌិត បានធ្វើទីនោះឲ្យផុតភ័យ ហើយ បានទៅដល់ព្