កបោតកជាតកទី ៥

ក្បាលទី 47 · ទំព័រ 494

( ក្អែកនិយាយថា ) ឥឡូវនេះអញបានសុខ មិនមានរោគ មិនមានសត្រូវដូចបន្លា ( ព្រោះ ) ព្រាបហើរចេញទៅហើយ ឥឡូវនេះ អញនឹងធ្វើនូវសេចក្តីត្រេកអរនៃចិត្ត ព្រោះថា សាច់និងអន្លក់រមែងញ៉ាំងអញ ឲ្យមានកម្លាំង ។ ( ព្រាបនិយាយចំអកថា ) នេះជាកុកអ្វី ជាសត្វមាន កំបោយ ជាចោរ មានពពកជាជីតា នែនាងកុកនាងចូរមកខាងអាយ ក្អែក ជាសម្លាញ់របស់ខ្ញុំកាច ។ ( ក្អែកនិយាយថា ) អ្នកមិនគួរសើចនឹងខ្ញុំ ព្រោះឃើញខ្ញុំ ( ដល់នូវសេចក្តីទុក្ខ ) យ៉ាងនេះ ដែលត្រូវកូនអ្នកគ្រួដកស្លាប ប្រឡាក់ ដោយម្សៅម៉ដ្ឋ ។ ( ព្រាបនិយាយថា ) អ្នកមានខ្លួនងូតស្អាត ស្រឡាប ដោយល្អ ឆ្អែតស្កប់ស្កល់ដោយបាយនិងទឹក អ្នកមានកែវពៃទូរ្យព្ធដ៏ក នឹង ទៅកាន់នគរកជង្គលៈឬ ។ ( ក្អែកនិយាយថា ) សត្វជាមិត្តឬជាសត្រូវរបស់អ្នក កុំទៅកាន់ នគរកជង្គលៈឡើយ ពួកជនក្នុងនគរនោះ បានបោចរោម ហើយចង ប្រឡៅត្រង់ក ។ ( ព្រាបនិយាយថា ) ម្នាលសម្លាញ់ អ្នកនឹងដល់នូវអំពើ យ៉ាងនេះទៀត ព្រោះមារយាទរបស់អ្នកតែយ៉ាងហ្នឹង ភោគៈទាំងឡាយរបស់ មនុស្ស មិនមែនសត្វស្លាបបរិភោគបានទេ ។ ឧទ្ទាននៃជាតកនោះគឺ និយាយអំពីវណ្ណារោហជាតក ១ សីលវីមំសជាតក ១ ហិរិ ជាតក ១ ខជ្ជោបនកជាតកដែលបុគ្គលបានប្រយោជន៍ ១ ស្វាមានមុខល្អ ១ ( គុម្ភិយជាតក ១ ) សាលិយជាតក ១ មិត្តដ៏ប្រសើរ ១ ចក្ក ១ បលាសជាតក ១ ព្រះរាជកុមារ ( ព្រះនាមទីឃីតិ ) ១ មិគបោតកជាតក ១ បាយដំណើប ១ ចចកពាល ១ កបោតកជាតក ១ រួមជា ១៥ ជាតក ។ ឧទ្ទានវគ្គ មានក្នុងបញ្ចកនិបាតនោះគឺ អំពីមណិកុណ្ឌលវគ្គ ( និយាយអំពីបុគ្គលសាបសូន្យចាកដែន ជាដើម ) វណ្ណារោហវគ្គ អំពីវគ្គខាងលើមិនស្មើគ្នា វគ្គទាំងឡាយ ២០ ដែលព្រះសុគត សម្តែងទុកល្អហើយ ហៅថា ជាតក ព្រះសង្គីតិក