អដ្ឋកថា សេតកេតុជាតកទី ២

ក្បាលទី 47 · ទំព័រ 512

[ ១៣៦-១៤១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកុហក ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា មា តាត កុជ្ឈិ ន ហិ សាធុ កោធោ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានច្បាស់ក្នុងកុទ្ទាលជាតក ។ ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តគ្រងរាជសម្បត្តិក្នុងនគរពារាណសី ព្រះ ពោធិសត្វជាអាចារ្យទិសាបាមោក្ខ ក្នុងនគរពារាណសី បង្រៀនមន្តមាណព ៥០០ នាក់ ប្រធានមាណពទាំងនោះឈ្មោះថាសេតកេតុ ជាមាណពកើតក្នុង ត្រកូលឧទិច្ចព្រាហ្មណ៍ មានមានះច្រើន ព្រោះអាស្រ័យជាតិត្រកូល ថ្ងៃមួយ គាត់ចេញអំពីនគរទៅមួយអន្លើដោយមាណពដទៃៗ បានឃើញចណ្ឌាលម្នាក់ កំពុងចូលព្រះនគរ ទើបសួរថា អ្នកជានរណា កាលចណ្ឌាលឆ្លើយថា ជា ចណ្ឌាល ទើបពោលថា វិនាសហ្ន៎ អាចណ្ឌាលកាឡកណ្ណី ឯងចូរទៅខាងក្រោម ខ្យល់ ព្រោះខ្លាចខ្យល់ដែលបក់ផាត់ពីខ្លួនរបស់ចណ្ឌាល មកប៉ះរាងកាយខ្លួន ហើយបានទៅខាងលើខ្យល់ដោយរហ័ស តែចណ្ឌាលដើរលឿនជាង ទើបទៅ ឈរលើខ្យល់ កាលមានហេតុយ៉ាងនោះ មាណពនោះក៏បានជេរផ្តាសាយ៉ាង ធ្ងន់ថា វិនាសចុះ អាថោកទាប កាឡកណ្ណី ។ មនុស្សចណ្ឌាលកាលបាន ស្តាប់ដូច្នោះហើយ ទើបសួរថា លោកជានរណា សេតកេតុពោលថា យើង ជាព្រាហ្មណមាណព បុរសចណ្ឌាលសួរថា បើជាព្រាហ្មណ៍ លោកអាចឆ្លើយ បញ្ញាដែលខ្ញុំសួរបានដែរឬទេ ព្រាហ្មណ៍ពោលថា អើបាន ចណ្ឌាលពោលថា បើមិនអាចឆ្លើយសោត ខ្ញុំនឹងឲ្យលោក ចូលក្រោមជើងខ្ញុំ មាណពត្រិះរិះឯង ហើយពោលថា ឯងសួរមកចុះ ។ កូនចណ្ឌាលឲ្យបរិស័ទ គឺសម្លាញ់របស់ មាណពនោះ កាន់យកពាក្យប្តេជ្ញានោះហើយ សួរបញ្ញាថា បពិត្រមាណព ធម្មតាទិសមានបុន្មាន ព្រាហ្មណ៍ពោលថា ធម្មតាទិសមាន ៤ មានទិសខាងកើត ជាដើម ។ ចណ្ឌាលពោលថា ខ្ញុំមិនបានសួរដល់ទិសនោះទេ គ្រាន់តែ បុណ្ណ