ទរីមុខជាតកទី ៣

ក្បាលទី 47 · ទំព័រ 522

( ព្រះបច្ចេកពុទ្ធទរីមុខឲ្យឱវាទដល់ព្រះរាជាព្រហ្មទត្តថា ) កាមទាំងឡាយដូចភក់ផង កាមទាំងឡាយដូចគ្រឿងស្អិតផង នេះជាភ័យមាន ឫសគល់ ៣ យ៉ាង ដែលព្រះសម្ពុទ្ធពោលទុកហើយ កាមទាំងឡាយ ដូច ធូលីផង ដូចផ្សែងផង ដែលអាត្មាប្រកាសហើយ បពិត្រព្រះរាជាព្រហ្មទត្ត សូមព្រះអង្គលះបង់ ( កាមទាំងនោះ ) ហើយបួសចុះ ។ ( ព្រះរាជាព្រហ្មទត្តពោលថា ) បពិត្រព្រាហ្មណ៍ ខ្ញុំជាអ្នក ជាប់ជំពាក់ ត្រេកអរជ្រុលជ្រប់ក្នុងកាមទាំងឡាយ ជាអ្នកត្រូវការដោយជីវិត មិនអាចដើម្បីលះនូវកាម មានសភាពគួរខ្លាចនោះបានទេ ខ្ញុំនឹងធ្វើបុណ្យទាំងឡាយ ច្រើន ។ ( ព្រះបច្ចេកពុទ្ធពោលថា ) បុគ្គលណា កាលគេប្រាថ្នា សេចក្តីចម្រើន អនុគ្រោះដោយប្រយោជន៍ ប្រៀនប្រដៅ តែមិនធ្វើតាមពាក្យប្រៀន ប្រដៅ សម្គាល់ថានេះឯងប្រសើរ ជាមនុស្សល្ងង់ខ្លៅ រមែងចូលទៅកាន់ គភ៌ញយៗ ។ បុគ្គលល្ងង់ខ្លៅនោះ រមែងចូលទៅកាន់នរក មានសភាពដ៏ ពន្លឹក ជាទីមិនស្អាតដល់ពួកកុលបុត្តអ្នកស្អាត ពេញដោយមូត្រនិងករីស សត្វទាំងឡាយណា ជាអ្នកមិនទាន់ប្រាសចាករាគៈ ជាប់ចំពាក់ក្នុងកាមទាំងឡាយ សត្វទាំងឡាយនោះរមែងមិនលះបង់នូវសកាយ ( ការនៅក្នុងគភ៌ ) ។ សត្វទាំងឡាយប្រសូត ( ចាកគភ៌នៃមាតា ) រមែងជាប់ ដោយលាមក ប្រឡាក់ដោយឈាម ជាប់ដោយរំអិល ប៉ះពាល់នូវទ្វារជាទី ប្រសូតិណាៗដោយកាយ ក្នុងខណៈនោះ ទ្វារទាំងអស់នោះជារបស់មិនស្អាត សុទ្ធតែជាទុក្ខទាំងអស់ ។ អាត្មាឃើញទើបពោល មិនមែនស្តាប់អំពីបុគ្គលដទៃទេ អាត្មា រពឫកឃើញនូវបុព្វេនិវាសច្រើន ។ ( ព្រះសម្មាសម្ពុទ្ធត្រាស់ថា ) ព្រះបច្ចេក ពុទ្ធ ព្រះនាមទរីមុខៈ ពន្យល់ស្តេចព្រហ្មទត្តមានប្រាជ្ញាល្អ ដោយគាថាទាំងឡាយ ដ៏វិចិត្រដែលសម្តែងហើយដោយល្អ ។