នេរុជាតកទី ៤
( សុវណ្ណហង្សជាប្អូននិយាយថា ) ហ្វូងក្អែកព្រៃ ក្អែកស្រុក និងយើងជាសត្វប្រសើរជាងពួកសត្វស្លាប មកដល់ភ្នំនេះមានសម្បុរប្រហែល គ្នាទាំងអស់ ។ ពួកសីហៈ ខ្លាធំ សត្វស្លាប ម្រឹគថោកទាបក្នុងទីនេះ មាន សម្បុរប្រហែលគ្នាទាំងអស់ តើភ្នំនេះឈ្មោះអ្វី ។ ( សុវណ្ណហង្សពោធិសត្វពោលថា ) មនុស្ស ទាំងឡាយ ដឹងថា ភ្នំដ៏ឧត្តមនេះឈ្មោះនេរុ សព្វសត្វទាំងឡាយនៅក្នុងទីនេះ ជាសត្វ បរិបូណ៌ដោយពណ៌សម្បុរ ។ ( សុវណ្ណហង្សជាប្អូនពោលថា ) ការមិនរាប់អាន ឬការមើលងាយ នូវពួកសប្បុរស ឬក៏ការរាប់អានបុគ្គលថោកទាប មានក្នុងទីណា បុគ្គលមិនគប្បីនៅក្នុងទីនោះទេ ។ មនុស្សខ្ជិលនិងមនុស្សឧស្សាហ៍ មនុស្សក្លៀវក្លា និងមនុស្ស ខ្លាច គេបូជាស្មើគ្នាក្នុងទីណា សប្បុរសទាំងឡាយរមែងមិននៅក្នុងទីនោះ ជា ភ្នំមិនធ្វើឲ្យប្លែកបាន ។ ភ្នំនេរុនេះ មិនចែកនូវសត្វឲ្យថោកទាប ឲ្យខ្ពង់ខ្ពស់ ឲ្យជា កណ្តាល ភ្នំនេរុមិនធ្វើឲ្យប្លែកគ្នាបាន បើដូច្នោះយើងទាំងឡាយ លះបង់នូវ ភ្នំនេរុចោល ។