អដ្ឋកថា អាសង្កជាតកទី ៥

ក្បាលទី 47 · ទំព័រ 546

[ ១៥៤-១៦១ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោមរបស់បុរាណទុតិយិកា ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អាសាវតី នាម លតា ដូច្នេះជាដើម ។ រឿងនេះនឹងមានជាក់ច្បាស់ក្នុង ឥន្ទ្រិយជាតកខាងមុខ ។ ក្នុងទីនេះ ព្រះសាស្តាត្រាស់នឹងភិក្ខុនោះថា ម្នាលភិក្ខុ បានឮថា អ្នក អផ្សុកពិតឬ ភិក្ខុនោះទូលថា ព្រះករុណាព្រះអង្គ ពិតមែន ព្រះសាស្តា ត្រាស់ថា អ្វីធ្វើឲ្យអ្នកអផ្សុក ភិក្ខុនោះទូលថា បពិត្រព្រះអង្គដ៏ចម្រើន គឺ ភរិយាចាស់ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ស្រីនេះធ្វើសេចក្តីវិនាស ធ្វើឲ្យអ្នកលំបាក មិនមែនក្នុងកាលឥឡូវនេះបុណ្ណោះទេ សូម្បីក្នុងកាលមុន អ្នកអាស្រ័យ ស្រីនេះ លះបង់នូវចតុរង្គសេនា សោយទុក្ខដ៏ធ្ងន់ក្នុងទ្រូងព្រៃហិមពាន្ត អស់ កាល ៣ ឆ្នាំ ហើយទ្រង់នាំយក រឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរពារាណ សី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ត្រង់ស្រុកកាសិកៈ ចម្រើនវ័យ ហើយ ទទួលការសិក្សាក្នុងនគរតក្កសិលា បួសជាឥសី មានដំឡូង និងផ្លែ ឈើក្នុងព្រៃជាអាហារ ធ្វើអភិញ្ញានិងសមាបត្តិឲ្យកើតឡើងហើយ នៅក្នុងព្រៃ ហិមពាន្ត ។ ពេលនោះ សត្វមួយដល់ព្រមដោយបុណ្យ ចុតិអំពីតាវត្តិង្ស ពិភព បដិសន្ធិជាទារិកាក្នុងផ្កាឈូកនាស្រះនោះ ។ កាលឈូកដទៃរុះរោយ ទៅ ផ្កាឈូកនោះនៅក្រពុំនោះឯង តាបសមកកាន់ស្រះនោះ ដើម្បីងូតទឹក ឃើញផ្កាឈូកនោះ គិតថា កាលឈូកដទៃៗរោយទៅហើយ តែឈូកនេះ មិនរុះរោយ នៅក្រពុំដដែល មានហេតុអ្វីហ្ន៎ ហើយផ្លាស់សំពត់ងូតទឹកចុះទៅ ហែកផ្កាឈូកនោះ ឃើញទារិកានោះហើយ កើតការសម្គាល់ថា ជាកូនស្រី នាំមកកាន់បណ្ណសាលាចិញ្ចឹមទុក