ធម្មទ្ធជជាតកទី ៩
( ក្អែកនិយាយនឹងពួកសត្វស្លាបថា ) ម្នាលញាតិ ទាំងឡាយ អ្នកទាំងឡាយចូរប្រព្រឹត្តធម៌ អ្នកទាំងឡាយចូរប្រព្រឹត្តធម៌ សេចក្តីចម្រើន ( នឹងមាន ) ដល់អ្នកទាំងឡាយ អ្នកប្រព្រឹត្តធម៌រមែងដេកជាសុខក្នុងលោក នេះនិងលោកខាងមុខ ។ ( ពួកសត្វស្លាបសរសើរថា ) សត្វស្លាបមានកំណើតពីរនេះ ប្រសើរណាស់តើ ជាអ្នកប្រកបដោយធម៌ដ៏ក្រៃលែង ឈរតែជើងម្ខាងប្រៀន ប្រដៅតែធម៌ ។ ( បក្សីពោធិសត្វពោលថា ) អ្នកទាំងឡាយមិនស្គាល់ច្បាស់ នូវមារយាទនៃក្អែកនោះទេ អ្នកទាំងឡាយសរសើរព្រោះមិនដឹង ( ចំណែកខាង ក្អែកអាក្រក់ ) ស៊ីទាំងពងទាំងកូន ( របស់ពួកយើង ) ហើយពោលថាធម៌ៗ ដូច្នេះ ។ បុគ្គលអាក្រក់ និយាយដោយវាចាផ្សេង ធ្វើដោយកាយផ្សេង វាប្រព្រឹត្តធម៌តែសម្តីមិនមែនទាំងកាយផងទេ មិនតម្កល់ខ្លួនទុកក្នុងធម៌នោះ ។ បុគ្គលអ្នកទន់ភ្លន់ដោយវាចា តែគេស្គាល់ចិត្តបាន ដោយក្រ ដូចជាពស់វែកបិទបាំងខ្លួន អាស្រ័យនៅក្នុងរូង បុគ្គលមានធម៌ជាទង់ជ័យ គេ សន្មតថាល្អក្នុងស្រុកនិងនិគមទាំងឡាយ បុគ្គលបែបនេះ បុរសអ្នកល្ងង់ខ្លៅ ស្គាល់បានដោយក្រ ។ អ្នកទាំងឡាយចូរបៀតបៀនក្អែកនេះ ដោយចំពុះផង ចូរបេតោ បៀនក្អែកនេះដោយជើងផង ចូរញ៉ាំងក្អែកលាមកនេះឲ្យវិនាសទៅ ក្អែកនេះ មិនគួរឲ្យនៅជាមួយទេ ។