អដ្ឋកថា ធម្មទ្ធជជាតកទី ៩

ក្បាលទី 47 · ទំព័រ 588

[ ១៩២-១៩៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុកុហកមួយរូប ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ធម្មំ ចរថ ញាតយោ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ក្នុងកាលនោះ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះមិនមែនកុហកតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាល មុនក៏កុហកដូចគ្នាហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិ នៅក្នុងនគរពារាណ សី ព្រះពោធិសត្វកើតក្នុងកំណើតបក្សី ចម្រើនធំធាត់ហើយ មានហ្វូងបក្សី ចោមរោម អាស្រ័យនៅត្រង់កោះកណ្តាលសមុទ្ទ ។ កាលនោះ ឈ្មួញអ្នក កាសិករដ្ឋមួយក្រុម នាំគ្នាចេញសំពៅទៅកាន់សមុទ្ទ ដោយយកក្អែកប្រាប់ ទិសទៅផង ។ សំពៅបែកធ្លាយកណ្តាលសមុទ្ទ ។ ក្អែកប្រាប់ទិសនោះ ទៅដល់ កោះនោះហើយគិតថា ហ្វូងបក្សីនេះជាហ្វូងធំ អញគួរធ្វើការកុហក ហើយ ស៊ីសុតនិងកូនខ្ចីបក្សីទាំងនេះឲ្យឆ្ងាញ់ ។ ក្អែកហើរចុះហើយ ឈរជើងម្ខាង ហាមាត់ត្រង់ផែនដី កណ្តាលហ្វូងបក្សី ។ ក្អែកនោះ ត្រូវបក្សីទាំងឡាយសួរ ថា អ្នកជានរណា ក៏ប្រាប់ថា ខ្ញុំជាអ្នកប្រព្រឹត្តធម៌ បក្សីសួរថា ហេតុអ្វីទើប អ្នកឈរជើងមួយ ក្អែកឆ្លើយថា បើខ្ញុំឈរជើងពីរ ផែនដីមិនអាច ទ្រទ្រង់ បានទេ បក្សីពោលថា បើដូច្នោះ ហេតុអ្វីទើបឈរហាមាត់ ក្អែកពោលថា ខ្ញុំ មិនបរិភោគអាហារដទៃ បរិភោគតែខ្យល់បុណ្ណោះ ។ កាលក្អែកឆ្លើយយ៉ាងនេះហើយ ទើបហៅបក្សីទាំងនោះមកដាស់តឿនថា ខ្ញុំនឹងឲ្យឱវាទដល់អ្នកទាំងឡាយ ចូរអ្នកមកស្តាប់ឱវាទនោះ បានពោលគាថា ទី ១ ជាការឲ្យឱវាទដល់បក្សីទាំងនោះថា ម្នាលញាតិទាំងឡាយ អ្នកទាំងឡាយចូរប្រព្រឹត្តធម៌ អ្នកទាំងឡាយ ចូរប្រព្រឹត្តធម៌ សេចក្តីចម្