អដ្ឋកថា នន្ទិយមិគរាជជាតកទី ១០
[ ១៩៨-២០៣ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចិញ្ចឹមមាតា ត្រាស់រឿងនេះ មានពាក្យផ្តើមថា សចេ ព្រាហ្មណ គច្ឆសិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ពិតឬភិក្ខុ បានឮ ថា អ្នកចិញ្ចឹមគ្រហស្ថ កាលភិក្ខុនោះក្រាបទូលថា ករុណាពិតព្រះអង្គ ទើប ទ្រង់ត្រាស់សួរថា គ្រហស្ថនោះជាអ្វីនឹងអ្នក កាលភិក្ខុនោះទូលថា ជាមាតាបិតា របស់ខ្ញុំព្រះអង្គ ទើបត្រាស់ថា ប្រពៃហើយភិក្ខុ អ្នករក្សាវង្សរបស់បុរាណកបណ្ឌិតទាំងឡាយទុក ព្រោះថា បុរាណកបណ្ឌិតទាំងឡាយ សូម្បីកើត ក្នុងកំណើតតិរច្ឆាន ក៏បានឲ្យជីវិតដល់មាតាបិតាទាំងឡាយ ហើយទ្រង់នាំយក រឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទកោសលសោយរាជសម្បត្តិ នៅក្នុងនគរសាកេត ដែនកោសល ព្រះពោធិសត្វកើតក្នុងកំណើតម្រឹគ ធំចម្រើនហើយ មានឈ្មោះ ថា នន្ទិយម្រឹគ ដល់ព្រមដោយសីលនិងអាចារ ចិញ្ចឹមមាតាបិតា ។ កាល នោះព្រះបាទកោសលបានជាក្សត្រ ចូលចិត្តក្នុងការបរបាញ់ម្រឹគបុណ្ណោះ ទ្រង់ មិនឲ្យមនុស្សទាំងឡាយធ្វើកសិកម្មជាដើម ទ្រង់មានបរិវារច្រើន យាងទៅ ប្រមាញ់ម្រឹគរាល់ថ្ងៃ ។ ទើបមនុស្សទាំងឡាយប្រជុំប្រឹក្សាគ្នាថា នែអ្នក ព្រះរាជា អង្គនេះរំខានការងាររបស់ពួកយើង សូម្បីការគ្រប់គ្រងផ្ទះ ក៏នឹងលិចចុះ បើដូច្នោះ ពួកយើងគួរព័ទ្ធឧទ្យានអញ្ជ័ន ធ្វើទ្វារ ជីកស្រះបោក្ខរណី ដាំដើម ឈើ ហើយកាន់ញញួរនិងដំបងជាដើម ចូលព្រៃវាយគុម្ពឈើ កេងោម្រឹគឲ្យ ចូលក្នុងក្រោល គឺឧទ្យាន ដូចសត្វគោ ហើយបិទទ្វារ ហើយក្រាបទូលព្រះរាជា ឲ្យទ្រង់ធ្វើការងាររបស់ទ្រង់ ។ បុគ្គលគ្រប់គ្នាមានឆន្ទៈតែមួយថា នុ៎ះជា ឧបាយដែលល្អក្នុងរឿងនេះ ។ នាំគ្នារេបោច