អដ្ឋកថា ខុរបុត្តជាតកទី ១

ក្បាលទី 47 · ទំព័រ 605

[ ២០៤-២០៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុដែលត្រូវភរិយាចាស់លួងលោម ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា សច្ចំ កិរេវ មាហំសុ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា ម្នាលភិក្ខុបានឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះទូលថា ករុណាព្រះអង្គ ពិតមែន កាលត្រូវ ត្រាស់សួរទៀតថា អ្នកអផ្សុកព្រោះហេតុអ្វី ទើបក្រាបទូលថា ព្រោះអតីត ភរិយារបស់ខ្ញុំព្រះអង្គ ។ ព្រះសាស្តាត្រាស់ថា ម្នាលភិក្ខុ ស្រីនេះធ្វើវត្ថុដែល មិនជាប្រយោជន៍ដល់អ្នក មិនចំពោះក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុង កាលមុន អ្នកលោតចូលភ្លើងស្លាប់ ព្រោះអាស្រ័យស្រីនេះ តែអាស្រ័យ បណ្ឌិត ទើបបានជីវិត ដូច្នេះហើយ ទើបទ្រង់នាំអតីតនិទានមកសាធកៈដូចតទៅ នេះថា ក្នុងអតីតកាល ព្រះរាជាព្រះនាមថាសេនកៈ សោយរាជសម្បត្តិនៅក្នុង នគរពារាណសី ព្រះពោធិសត្វបាននូវតំណែងជាសក្កទេវរាជ ។ កាលនោះ ព្រះបាទសេនកៈទ្រង់មានសេចក្តីស្និទ្ធស្នាលជាមួយនាគរាជមួយ ។ បានឮថា នាគរាជនោះ ចេញអំពីនាគពិភព ដើររកចាប់ចំណីលើគោក គ្រានោះ ក្មេង អ្នកស្រុកឃើញហើយ នាំគ្នាស្រែកថា នេះពស់ ហើយនាំគ្នាយកដុំដី និង ដំបងជាដើមវាយ ។ ព្រះរាជាទ្រង់ក្រសាលឧទ្យាន ទ្រង់ឃើញហើយត្រាស់ សួរថា ក្មេងទាំងនោះធ្វើអ្វី ទ្រង់ជ្រាបថា នាំគ្នាវាយពស់ ទើបត្រាស់ថា ពួក ឯងកុំសម្លាប់ ចូរឲ្យពស់នោះគេចទៅ ទ្រង់ឲ្យនាគរាជគេចទៅហើយ ។ នាគរាជ មានជីវិតហើយ បានទៅកាន់នាគពិភព កាន់យករតនៈជាច្រើន ក្នុងពេល កណ្តាលយប់ ទៅកាន់ទីផ្ទំរបស់ព្រះរាជា ថ្វាយនូវរតនៈទាំងនោះ ហើយទូល ថា ទូលបង្គំអាស្រ័យទ្រង់ទើបបានជីវិត ហើយបានធ្វើមិត្តភាពជា មួយព្រះរាជា ទើបចូលគា