សុចិជាតកទី ២
ក្បាលទី 47 · ទំព័រ 616
( កុមារបុត្តពោធិសត្វពោលថា ) នរណាចង់ទិញម្ជុល ( របស់ខ្ញុំ ) ជាម្ជុលមិនគ្រោតគ្រាត មិនអាក្រក់ ដែលសំលៀងដោយថ្ម មាន ច្បោះដ៏ល្អ មានចុងដ៏ស្រួចឆ្មារ ។ នរណាចង់ទិញម្ជុល ជាម្ជុលដែលដុសខាត់ល្អ មានច្បោះ ល្អ ដែលប្រព្រឹត្តទៅដោយល្អតាមលំដាប់ ( រៀវតូច ) ចាក់ទម្លុះនូវរបស់ ក្រាស់បាន ។ ( នាងកុមារីពោលថា ) ម្ជុលនិងសន្ទូចតែងចេញអំពីស្រុក នេះ ក្នុងកាលឥឡូវនេះ ចុះបុរសនេះជាអ្វី ចង់លក់ម្ជុលក្នុងស្រុករបស់ជាង ។ គ្រឿងស្រស្តានិងការងារផ្សេងៗជាច្រើន តែងចេញទៅអំពី ស្រុកនេះ ចុះបុរសនេះជាអ្វី ក៏មកលក់ម្ជុលក្នុងស្រុកជាងលោហៈ ។ ( ពោធិសត្វពោលថា ) ជនអ្នកចេះដឹង ត្រូវលក់ម្ជុល ក្នុង ស្រុកជាងលោហៈ អាចារ្យទាំងឡាយរមែងដឹងច្បាស់នូវការងារ ដែលគេធ្វើ ល្អនិងអាក្រក់ ។ ម្នាលនាង បើបិតារបស់នាងស្គាល់នូវម្ជុលដែលខ្ញុំធ្វើហើយ នេះ គាត់នឹងអញ្ជើញ ( ផ្សំផ្គុំ ) ខ្ញុំជាមួយនាង ព្រមទាំងទ្រព្យដទៃដែលមាន នៅក្នុងផ្ទះ ។