អដ្ឋកថា សុចិជាតកទី ២

ក្បាលទី 47 · ទំព័រ 617

[ ២១០-១១៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមី ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អកក្កសំ ដូច្នេះ ជាដើម ។ រឿងមានច្បាស់ក្នុងមហាឧម្មង្គជាតក ។ ក្នុងកាលនោះ ព្រះសាស្តា ត្រាស់ហៅភិក្ខុទាំងឡាយមកហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនចំពោះតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុង កាលមុន តថាគតក៏ជាអ្នកមានបញ្ញា ជាអ្នកឈ្លាសក្នុងឧបាយនោះឯង ហើយ ទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណ សី ព្រះពោធិសត្វកើតក្នុងត្រកូលជាងដែកក្នុងដែនកាសី ធំចម្រើនវ័យហើយ បានជាអ្នកសម្រេចក្នុងសិប្បៈ ។ តែមាតាបិតារបស់លោកជាអ្នកក្រីក្រ ។ ក្នុង ទីមិនឆ្ងាយអំពីស្រុករបស់មាតាបិតារបស់លោកនោះ មានស្រុកជាងដែកដទៃ ដែលមានផ្ទះ ១០០០ ខ្នង ផ្ទះជាងដែកដែលជាប្រធាននៃជាងដែក ១០០០ គ្រួសារក្នុងស្រុកនោះ ជារាជវល្លភ ដែលស្តុកស្តម្ភដោយទ្រព្យច្រើន គាត់ មានកូនស្រីម្នាក់ មានរូបល្អលើសលុប ប្រៀបដូចស្រីសួគ៌ ប្រកបដោយ លក្ខណៈនៃជនបទកល្យាណី ។ ជនទាំងឡាយក្នុងស្រុកដោយជុំវិញ នាំគ្នា មកដល់ស្រុកនោះ ដើម្បីទិញកាំបិត ពូថៅ និងស្លផាលភ្ជួរស្រែដោយច្រើន ក៏ឃើញនារីនោះ ពួកគេត្រឡប់ទៅផ្ទះរៀងៗខ្លួន ហើយសរសើររូបឆោមលោម ពណ៌របស់នាងក្នុងទីអង្គុយ និងទីឈរជាដើម ព្រះពោធិសត្វបានឮពាក្យសរ សើរនោះហើយជាប់ចិត្ត ព្រោះជាប់ជំពាក់ក្នុងការបានឮ ទើបគិតថា អញនឹង យកកុមារិកានោះមកជាបាទបរិចារិកាឲ្យបាន ។ ហើយបានយកដែកដែលល្អ បំផុត ធ្វើជាម្ជុលមួយដើម ចោះច្បោះហើយពន្លិចទុកក្នុងទឹក ធ្វើក្លាក់ម្ជុល នោះរាងដូចម្ជុលនោះឯង ។ ម្យ៉ាងទៀត ចោះច្បោះទុក បានធ្វើក្លា