ឧបសិង្ឃបុប្ផជាតកទី ៧

ក្បាលទី 47 · ទំព័រ 668

( នាងទេពធីតាពោលថា ) បពិត្រលោក លោកស្រងក្លិន ផ្កាកើតអំពីទឹក ( ផ្កាឈូក ) ដែលគេមិនបានឲ្យ នុ៎ះជាចំណែកមួយនៃការលួច លោកជាអ្នកលួចក្លិន ។ ( តាបសពោធិសត្វពោលថា ) អាត្មាមិនលួចទេ មិនកាច់ យកទេ អាត្មាគ្រាន់តែស្រងក្លិនផ្កាឈូកអំពីចម្ងាយ កាលបើដូច្នេះ ហេតុអ្វីទើប អ្នកពោលថា លោកជាអ្នកលួចក្លិន ។ បុរសណាជីកយកក្រអៅឈូក កាច់យកផ្កាឈូកស បុរស នោះ ដែលមានការងារអាក្រក់យ៉ាងនេះ ព្រោះហេតុអ្វី ក៏អ្នកមិនថា ។ ( នាងទេពធីតាពោលថា ) ពាក្យសម្តីរបស់ខ្ញុំ មិនមាន ចំពោះបុរស ដែលជាអ្នកល្មោភអាក្រក់ ប្រឡាក់ ( ដោយបាបធម៌ ) ដូចជា សំពត់មេនំទេ ខ្ញុំគួរនិយាយតែនឹងលោក ។ បាបរបស់បុរសអ្នកមិនមានទីទួលគឺកិលេស អ្នកស្វែងរក នូវអំពើដ៏ស្អាតជានិច្ច ប្រមាណប៉ុនចុងនៃរោមកន្ទុយសត្វ រមែងប្រាកដដូចប៉ុន មេឃ ។ ( តាបសពោធិសត្វពោលថា ) ម្នាលយក្ខ នាងស្គាល់នូវ អាត្មាដោយពិត មួយទៀត នាងឈ្មោះថាអនុគ្រោះនូវអាត្មា ម្នាលយក្ខ បើ នាងឃើញទោសនេះ ក្នុងកាលណា នាងគប្បីប្រាប់ ( ដល់អាត្មា ) ទៀត ក្នុងកាលនោះ ។ ( នាងទេពធីតាពោលថា ) ខ្ញុំមិនមែនរស់នៅព្រោះអា- ស្រ័យលោកទេ ទាំងមិនមែនជាអ្នកធ្វើការឈ្នួលរបស់លោកទេ បពិត្រភិក្ខុ លោកទៅកាន់សុគតិ ដោយអំពើណា លោកគប្បីដឹង ( នូវអំពើនោះចុះ ) ។