អដ្ឋកថា វិឃាសាទជាតកទី ៨

ក្បាលទី 47 · ទំព័រ 675

[ ២៥០-២៥៥ ] ព្រះសាស្តា កាលគង់នៅក្នុងបុព្វារាម ទ្រង់ប្រារព្ធ ភិក្ខុដែលមានសីលគួរចំអក ហើយត្រាស់រឿងនេះ មានពាក្យផ្តើមថា សុសុខំ វត ជីវន្តិ ដូច្នេះជាដើម ។ សេចក្តីសង្ខេបថា កាលព្រះមហាមោគ្គល្លានត្ថេរ ញ៉ាំងប្រាសាទឲ្យញាប់ញ័រ ហើយឲ្យភិក្ខុទាំងនោះសង្វេគ ភិក្ខុទាំងឡាយនាំគ្នាអង្គុយ ពោលទោស ដែលមិនមែនជាគុណរបស់ភិក្ខុទាំងនោះ ក្នុងធម្មសភា ។ ព្រះសាស្តាយាង មកហើយត្រាស់សួរថា ម្នាលភិក្ខុទាំងឡាយ អម្បាញ់មិញនេះ ពួកអ្នកទាំងឡាយ អង្គុយសន្ទនាគ្នាដោយរឿងអ្វី កាលភិក្ខុទាំងឡាយក្រាបទូលថា បពិត្រ ព្រះអង្គ ដោយរឿងឈ្មោះនេះ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ មិនមែន តែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បីក្នុងកាលមុន ភិក្ខុទាំងនេះ ក៏ជាអ្នកមាន សីលជាទីចំអក ( មាននិស្ស័យឡេះឡោះ ) ដូចគ្នា ទើបទ្រង់នាំយករឿង ក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិក្នុងនគរពារាណសី ព្រះពោធិសត្វបដិសន្ធិជាសក្កទវរាជ ក្នុងកាលនោះ បងប្អូន ៧ នាក់ ក្នុងកា- សិកគ្រាម ឃើញទោសក្នុងកាមទាំងឡាយ នាំគ្នាបួសជាឥសីក្នុងព្រៃ មិនធ្វើ សេចក្តីព្យាយាមក្នុងយោគៈ ជាអ្នកច្រើនទៅ ដោយការធ្វើរាងកាយឲ្យរឹងមាំ ត្រាច់លេងកីឡាច្រើនប្រការ សក្កទេវរាជ ទ្រង់ព្រះតម្រិះថា អញនឹងឲ្យភិក្ខុ ទាំងនេះសង្វេគ ហើយទ្រង់កាឡាខ្លួនជាសត្វសេក យាងមកដល់លំនៅរបស់ ភិក្ខុទាំងនោះ ពួនត្រង់ដើមឈើមួយ កាលឲ្យភិក្ខុទាំងនោះសង្វេគ ទើបពោល គាថា ទី ១ ថា ពួកជនណា ជាអ្នកស៊ីវត្ថុសល់ដែល ជននោះរមែងរស់នៅជា សុខស្រួល សេចក្តីសរសើរក្នុងបច្ចុប្បន្ន និងសុគតិ ក្នុងបរលោករមែងមាន ដូច្នេះ ។