វដ្តកជាតកទី ៩

ក្បាលទី 47 · ទំព័រ 680

( ចាបពោធិសត្វសួរថា ) បពិត្រពុកធំ លោកបរិភោគ នូវបាយ ទឹកដោះរាវ និងប្រេងដ៏ប្រណីត បពិត្រក្អែក កាលបើដូច្នេះ ហេតុ អ្វីបានជាអ្នកស្គាំងស្គមម្លេះ ។ ( ក្អែកឆ្លើយថា ) បណ្តាពួកក្អែកទាំងនោះ សត្វក្អែកនៅក្នុង កណ្តាលសត្រូវ ស្វែងរកចំណី មានសេចក្តីតក់ស្លុតជានិច្ច តើនឹងមានសេចក្តី មាំមួនអំពីណាកើត ។ ពួកក្អែក ជាសត្វមានពុតត្បុត តក់ស្លុតអស់កាលជានិច្ច បានដុំបាយដោយអំពើអាក្រក់ មិនដែលឆ្អែតស្កប់ស្កល់ទេ ម្នាលសត្វចាប ព្រោះហេតុនោះ ទើបខ្ញុំស្គាំងស្គម ។ ម្នាលចាប អ្នកបរិភោគនូវពូជស្មៅដ៏សៅហ្មង មានឱជារស តិច កាលបើដូច្នេះ ហេតុអ្វីទើបអ្នកមានសរីរៈធាត់ម្លេះ ។ ( ចាបពោធិសត្វពោលថា ) ម្នាលក្អែក ខ្ញុំញ៉ាំងអត្តភាពឲ្យ ប្រព្រឹត្តទៅដោយវត្ថុដែលខ្ញុំបាន និងមិនបាន ព្រោះខ្ញុំជាអ្នកប្រាថ្នាតិច គិតតិច ទាំងត្រាច់ទៅកាន់ទីមិនឆ្ងាយ ព្រោះហេតុនោះ ទើបខ្ញុំជាអ្នកមានសរីរៈធាត់ ។ សេចក្តីពិតថា ការប្រព្រឹត្តចិញ្ចឹមជីវិតរបស់បុគ្គលអ្នកប្រាថ្នាតិ ចផង មានសេចក្តីសុខព្រោះការគិតតិចផង ដឹងប្រមាណក្នុងអាហារដែល ខ្លួនកាន់យកដោយល្អផង រមែងប្រព្រឹត្តទៅបានដោយស្រួល ។