មណិជាតកទី ១០
( ព្រាបពោធិសត្វនិយាយថា ) យូរណាស់ហើយតើ ខ្ញុំទើប ឃើញសម្លាញ់ពាក់នូវកម្រងកែវមណី សម្លាញ់របស់ខ្ញុំល្អមែន ព្រោះល្អដោយ ការលេងពុកមាត់ ។ ( ក្អែកនិយាយតបថា ) ខ្ញុំមានការខ្វល់ខ្វាយច្រើនក្នុងការងារ មានក្រចកនិងរោមក្លៀកដុះទ្រុបទ្រុលយូរណាស់ហើយ គេទើបតែនឹង បោចរោមអាក្រក់ចេញក្នុងថ្ងៃនេះ ព្រោះបានជាងកោរកាត់ ។ ( ព្រាបពោធិសត្វនិយាយថា ) អ្នកបានឲ្យជាងកោរកាត់ដែល គេរកបានដោយក្រ ឲ្យបោចនូវរោមណាមែនឬ ម្នាលសម្លាញ់ កាលបើដូច្នេះ រោមបន្តិចបន្តួចត្រង់ករបស់អ្នក ( នោះ ) បិទទុកនៅវែងអន្លាយធ្វើអ្វី ។ ( ក្អែកនិយាយតបថា ) កែវមណីតែងសំយុងចុះព្ធដ៏កនៃ មនុស្សសុខុមាលជាតិ ខ្ញុំយកតម្រាប់តាមពួកមនុស្សទាំងនោះ អ្នកកុំសម្គាល់ ថា ( ខ្ញុំ ) ធ្វើដោយល្បែងឡើយ ។ បើអ្នកពេញចិត្តនឹងការលេងពុកមាត់ ដែលឲ្យនាយជាងធ្វើ យ៉ាងល្អនេះ ម្នាលសម្លាញ់ ខ្ញុំនឹងឲ្យជាងធ្វើដល់អ្នកផង ឲ្យនូវកែវមណីដល់ អ្នកផង ។ ( ព្រាបពោធិសត្វនិយាយថា ) អ្នកឯងយកកែវមណីផង យកពុកមាត់ដែលគេធ្វើឲ្យល្អផង មកបិទបាំង ទើបខ្ញុំហៅអ្នកមកហើយនឹង ទៅ ការបានជួបប្រទះនឹងអ្នករមែងជាទីពេញចិត្តរបស់ខ្ញុំ ។ ឧទ្ទាននៃខុរបុត្តវគ្គនោះគឺ និយាយអំពីអ្នកចូរមើលចុះ ( ជាដើម ) ១ ព្រមទាំងម្ជុល ១ តុណ្ឌិលជាតក ១ ម្រឹគក្តាម ១ សត្វស្លាបដ៏ប្រសើរឈ្មោះ មយ្ញកៈជាគម្រប់ ៥ ផ្គងអញ្ជលី ១ ផ្កាឈូក ១ កណ្តាល ព្រៃ ១ សត្វចាប ១ ព្រាបដ៏ប្រសើរ ១ រួមជា ១០ ។ ឧទ្ទាននៃវគ្គក្នុងឆក្កនិបាតនោះគឺ ខ្ញុំនឹងសម្តែងនូវវគ្គក្នុងឆក្កនិបាតដ៏ប្រសើរថ្លៃថ្លា វគ្គទាំងពីរ គឺ អាវារិយវគ្គ និងខុរបុត្តវគ្គ មានពាក្យថាសូចិជាតក មាន ព្យញ្ជនៈដ៏ល្អ ដែលព្រះដ៏មានព្រះភាគសម្តែងហើយ ។