អដ្ឋកថា មណិជាតកទី ១០

ក្បាលទី 47 · ទំព័រ 688

[ ២៦២-២៦៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុឡេះឡោះ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ចិរស្សំ វត បស្សាមិ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្នមានន័យដូចពោលទុកហើយខាងដើមនោះឯង ទ្រង់នាំរឿង ក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណ សី ព្រះពោធិសត្វយោនយកកំណើតជាសត្វព្រាប អាស្រ័យនៅត្រង់សំបុក ដែលធ្វើដោយកំប្រោងត្រង់រោងបាយរបស់សេដ្ឋីក្រុងពារាណសី ។ ឯក្អែកធ្វើ ការស្និទស្នាលនឹងសត្វព្រាបនោះហើយ នៅក្នុងទីនោះដូចគ្នា ព្រោះហេតុនោះ រឿងទាំងអស់គួរឲ្យពិស្តារចុះ ។ ចុងភៅដករោមស្លាបរបស់ក្អែកចេញហើយ យកម្សៅលាបស្លាប ចោះអំបែងមួយពាក់ត្រង់ក ហើយដាក់ក្នុងកំប្រោង ព្រះ ពោធិសត្វមកអំពីព្រៃ ឃើញក្អែកហើយ កាលនឹងធ្វើការចំអក ទើបពោល គាថាទី ១ ថា យូរណាស់ហើយតើ ខ្ញុំទើបឃើញសម្លាញ់ពាក់នូវកម្រងកែវ មណី សម្លាញ់របស់ខ្ញុំល្អមែន ព្រោះល្អដោយការលេងពុក មាត់ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា មស្សុកុត្តិយា បានដល់ ព្រោះការតាក់តែង រោមនេះ ។ ក្អែកស្តាប់ពាក្យនោះហើយ ទើបពោលគាថាទី ២ ថា ខ្ញុំមានការខ្វល់ខ្វាយច្រើនក្នុងការងារ មានក្រចកនិងរោមក្លៀក ដុះទ្រុបទ្រុលយូរណាស់ហើយ គេទើបតែនឹងបោចរោមអាក្រក់ ចេញក្នុងថ្ងៃនេះ ព្រោះបានជាងកោរកាត់ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា កម្មេ សុព្យាវដោ សេចក្តីថា ក្អែកពោល ថា នែសម្លាញ់ ខ្ញុំជាអ្នកខ្វល់ខ្វាយក្នុងការងាររាជការទាំងឡាយ កាលមិនបាន ឱកាសដករោម ទើបមានស្លាប ក្រចក និងរោមដុះឡើង ។