កក្កុជាតកទី ១
( ព្រះរាជាព្រហ្មទត្តសួរអាមាត្យពោធិសត្វថា ) កំពូល ្បជហ្វ្ទា មួយហត្ថកន្លះ រង្វង់ជុំវិញកំពូលនោះ ៨ ចំអាម កំពូលនោះជាឈើធ្នង់ខ្លឹម សុទ្ធ ឥតមានស្រាយ ឋិតនៅលើអ្វីហ្ន៎ បានជាមិនជ្រុះអំពីខាងលើមក ។ ( ពោធិសត្វពោលតបថា ) បង្កង់ទាំងឡាយណា ចំនួន ៣០ ខ្លឹមសុទ្ធឥតមានស្រាយ ឋិតនៅតំរេបោគ្នាជុំវិញ ( កំពូលនោះ ) បង្កង់ ទាំងឡាយនោះទល់ទ្រផង គាបដោយកម្លាំងផង ឋិតនៅស្មើភាគគ្នា ទើបមិន ធ្លាក់របូតអំពីខាងលើមក ។ បណ្ឌិតបានពួកមិត្តដ៏មាំមួន មានសភាពមិនបែកចិត្តគ្នា មាន ប្រាជ្ញាដ៏ស្អាត ជួយទល់ទ្រហើយ រមែងមិនសាបសូន្យចាកសិរី ដូចជាកំពូល ( ជហ្វា ) ដែលបង្កង់នាំទៅនូវភារៈ យ៉ាងនេះឯង ។ បុគ្គលដែលមានកាំបិតក្នុងដៃ កាលបើមិនចិតផ្លែក្រូចឆ្មារ ដែលមានសម្បករឹងចេញទេ រមែងធ្វើ ( ផ្លែនេះ ) ឲ្យមានរសល្វីង បពិត្រ ម្ចាស់ផែនដី បុគ្គលកាលនាំយក ( សម្បកក្រៅចេញ ) រមែងធ្វើឲ្យមានរស ឆ្ងាញ់ កាលបើចិតសម្បកសើៗទេ រមែងធ្វើឲ្យមានរសមិនឆ្ងាញ់ មានឧបមាយ៉ាងណា មិញ ។ ព្រះរាជាជាបណ្ឌិត វៀរមិនលុះអំណាចកម្មដ៏ក្លៀវក្លា វៀរ ( អគតិ ) ក្នុងពួកអ្នកស្រុក អ្នកនិគម ប្រមូលមកនូវទ្រព្យទាំងឡាយ ជា អ្នកប្រព្រឹត្តប្រតិបត្តិតាមធម៌ មិនបៀតបៀនបុគ្គលដទៃ គប្បីធ្វើឲ្យសម្រេចបាន ក៏មានឧបមេយ្យយ៉ាងនោះដែរ ។ ផ្កាឈូកជាអម្ពុជជាតិ មានឫសស កើតក្នុងទឹកដ៏ស្អាត ក្នុង ស្រះបោក្ខរណី រីកស្គុះស្គាយដោយសារព្រះអាទិត្យ មិនជាប់ដោយភក់ មិន ជាប់ដោយធូលី មិនជាប់ដោយទឹក មាន ឧបមាយ៉ាងណាមិញ ។