សុតនជាតកទី ៣
( ពោធិសត្វពោលថា ) ស្តេចបានបញ្ជូនភត្តដែល លាយ ដោយសាច់ដ៏ស្អាតមកឲ្យអ្នក ម្នាលទេវតាអ្នកអាស្រ័យនៅលើដើមជ្រៃក្រឹម អ្នកចូរចេញមកបរិភោគចុះ ។ ( យក្ខពោលថា ) នែមាណពអ្នកចូរមក ចូរអ្នកយកបាយ ព្រមទាំងសម្លដាក់ចុះមក ម្នាលមាណពអ្នកនឹងបានជាចំណី ( នៃយើង ) អ្នកទាំងពីរនឹងបានជាចំណី ។ ( ពោធិសត្វពោលថា ) ម្នាលយក្ខ អ្នកនឹងលះបង់នូវប្រយោជន៍ធំ ព្រោះតែហេតុបន្តិបន្តួច ពួកជនអ្នករង្កៀសនឹងសេចក្តីស្លាប់ នឹង លែងយកអាហារមកឲ្យអ្នកទៀតហើយ ។ ម្នាលយក្ខ អ្នកនឹងបាននូវនិច្ចភត្តដ៏ស្អាតថ្លៃថ្លា ប្រកបដោយ រសដ៏ឧត្តម កាលបើអ្នកទំពាស៊ីយើងហើយ ជនអ្នកនាំយកអាហារមកឲ្យអ្នក មុខជាមិនងាយនឹងរកបានក្នុងទីនេះទៀតឡើយ ។ ( យក្ខមានចិត្តជ្រះថ្លាហើយបានពោលថា ) ម្នាលសុតនមាណព អ្នកនិយាយ ( បែបនេះ ) ជាប្រយោជន៍ដល់ខ្ញុំមែនហើយ ខ្ញុំព្រម បើកលែងអ្នកទៅហើយ ចូរអ្នកជួបនឹងមាតាដោយសួស្តីចុះ ។ ម្នាលមាណព ចូរអ្នកកាន់យកព្រះខ័ន ឆត្រ និងភាជន៍ទៅ ចុះ សូមឲ្យមាតារបស់អ្នកឃើញអ្នកដោយសួស្តី អ្នកសោតក៏ចូរទៅជួបនឹង មាតាចុះ ។ ( ពោធិសត្វពោលថា ) ម្នាលយក្ខ កាលបើយ៉ាងនេះ សូម ឲ្យអ្នកបានសេចក្តីសុខ ព្រមទាំងពួកញាតិទាំងអស់ ទ្រព្យក៏ខ្ញុំបានហើយ ទាំង ព្រះឱង្ការរបស់ព្រះរាជា ខ្ញុំបានធ្វើរួចហើយ ។