អដ្ឋកថា សុតនជាតកទី ៣

ក្បាលទី 47 · ទំព័រ 711

[ ២៨២-២៨៨ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ភិក្ខុចិញ្ចឹមមាតា ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា រាជា តេ ភត្តំ ដូច្នេះ ជាដើម ។ រឿងនឹងមានច្បាស់ក្នុង ៣ ជាតក ។ តែក្នុងរឿងនេះមានដូចតទៅនេះ ថា ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វ កើតក្នុងត្រកូលគហបតីក្រីក្រម្នាក់ ។ ញាតិទាំងឡាយបានឲ្យ ឈ្មោះថាសុតនុ ។ លុះចម្រើនវ័យហើយ បានស៊ីឈ្នួលចិញ្ចឹមមាតាបិតាកាល បិតាអនិច្ចកម្មហើយ ក៏ចិញ្ចឹមមាតា ។ តែក្នុងពេលនោះ ព្រះបាទពារាណសី ទ្រង់ជាអ្នកមានព្រះហប្ញទ័យជាប់ជំពាក់ក្នុងការ បរបាញ់ម្រឹគ ។ ថ្ងៃមួយទ្រង់ ចេញទៅព្រៃឆ្ងាយប្រមាណមួយយោជន៍ មួយអន្លើដោយបរិវារជាច្រើនត្រាស់ ប្រាប់មនុស្សគ្រប់គ្នាថា បើម្រឹគចេញតាមមុខអ្នកណា អ្នកនោះ ត្រូវពិន័យ យ៉ាងនេះ ។ អាមាត្យទាំងឡាយបាននាំគ្នាព័ទ្ធថ្វាយព្រះរាជាក្នុងទីដែលជាផ្លូវ ដើរជាប្រចាំ ។ ពួកមនុស្សព័ទ្ធត្រង់លំនៅរបស់ម្រឹគហើយ ដេញឲ្យក្រោក ឡើងដោយដុំដីនិងអង្កត់ឧស រមាំងមួយរត់ទៅត្រង់មុខព្រះរាជា ។ ព្រះរាជា គិតថា អញនឹងបាញ់ ហើយបាញ់ព្រួញទៅ តែម្រឹគបានសិក្សាមាយាមកហើយ ដឹងព្រួញដែលបែរមុខមក គេចផុតយ៉ាងសប្បាយ តែធ្វើដូចជាត្រូវព្រួញហើយ ដួលចុះ ។ ព្រះរាជាទ្រង់យល់ថា ម្រឹគត្រូវអញបាញ់ហើយ ទើបទ្រង់ស្ទុះ ទៅដើម្បីចាប់ តែម្រឹគក្រោករត់ទៅដោយរហ័សដូចខ្យល់ ។ ពួកអាមាត្យជាដើម បាននាំគ្នាចំអកព្រះរាជា ។ ទើបព្រះរាជាដេញតាមទៅ ទាន់ហើយក្នុង កាលដែលម្រឹគអស់កម្លាំង ។ ទ្រង់ដកព្រះខ័នកាប់ជា ២ កំណាត់ ពាក់ទុក ត្រង់កំណាត់ឈើមួយ ដូចដងរែក ហើយរែកមក ទ្រង់គេចចូលទៅកាន់ដើម ជ្រៃដែលនៅឆ្ងាយអំពីផ្លូវ ដោយព្រះតម្រិ