មាតុបោសកគិជ្ឈជាតកទី ៤

ក្បាលទី 47 · ទំព័រ 721

( ត្មាតពោធិសត្វពោលថា ) មាតាបិតាទាំងនោះចាស់ អាស្រ័យនៅព្ធដ៏ច្រកនៃភ្នំ នឹងធ្វើដូចម្តេចហ្ន៎ អាត្មាអញជាប់អន្ទាក់ លុះអំណាច នេសាទបុត្ត ឈ្មោះនិលិយៈហើយ ។ ( នេសាទបុត្តពោលថា ) ម្នាលត្មាតហេតុដូចម្តេច ក៏បានជា អ្នកខ្សឹកខ្សួល ការខ្សឹកខ្សួលរបស់អ្នកដូចម្តេចហ្ន៎ បក្សីចេះនិយាយសម្តី មនុស្ស យើងមិនដែលឮ មិនដែលឃើញសោះឡើយ ។ ( ពោធិសត្វពោលថា ) យើងចិញ្ចឹមមាតាបិតាចាស់ អាស្រ័យនៅព្ធដ៏ច្រកនៃភ្នំ យើងលុះក្នុងអំណាចអ្នកហើយ មាតាបិតាទាំងនោះ នឹងធ្វើដូចម្តេចហ្ន៎ ។ ( នេសាទបុត្តពោលថា ) ក្រែងត្មាតរមែងមើលឃើញសាកសព ចម្ងាយ ១០០ យោជន៍បានឬ ចុះហេតុអ្វីបានជាអ្នកមកជាប់លប់និងអន្ទាក់ ក៏មិនភ្ញាក់ខ្លួនសោះ ។ ( ពោធិសត្វពោលថា ) ពេលណាដែលមានសេចក្តីវិនាស ( មកដល់ ) ពេលនោះសត្វដែលនឹងអស់ជីវិត បើទុកជាមកជាប់លប់និង អន្ទាក់ ក៏គង់មិនអាចភ្ញាក់ខ្លួនបាន ។ ( នេសាទបុត្តពោលថា ) អ្នកចូរទៅចិញ្ចឹមមាតា បិតាចាស់ ជរា ដែលអាស្រ័យនៅព្ធដ៏ច្រកនៃភ្នំចុះ យើងបានបើកលែងអ្នកហើយ ចូរ អ្នកទៅជួបនឹងញាតិសន្តានដោយសួស្តីចុះ ។ ( ពោធិសត្វពោលថា ) ម្នាលព្រាន អ្នកចូររីករាយជាមួយ នឹងពួកញាតិទាំងអស់យ៉ាងនេះចុះ យើងនឹងចិញ្ចឹមមាតាបិតាចាស់ ដែលអាស្រ័យនៅព្ធដ៏ច្រកនៃភ្នំ ។