អដ្ឋកថា មាតុបោសកគិជ្ឈជាតកទី ៤
[ ២៨៩-២៩៥ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធភិក្ខុ ចិញ្ចឹមមាតា ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា តេ កថំ នុ ករិស្សន្តិ ដូច្នេះជាដើម ។ រឿងនឹងមានជាក់ច្បាស់ក្នុងសាមជាតក ។ ក្នុងអតីតកាលព្រះបាទព្រហ្មទត្តសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងកំណើតត្មាត ធំចម្រើនហើយ ឲ្យមេបាដែលចាស់ជរាម ានភ្នែកទុព្វលហើយ ស្ថិតនៅត្រង់គុហានាភ្នំគិជ្ឈកូដ នាំសាច់គោជាដើមមក ចិញ្ចឹម ។ ពេលនោះ ក្នុងក្រុងពារាណសី ព្រានម្នាក់ដាក់អន្ទាក់ត្មាតដោយ មិនកំណត់កាលក្នុងព្រៃខ្មោច ។ ថ្ងៃមួយ ព្រះពោធិសត្វកាលស្វែងរកសាច់ គោ ចូលទៅកាន់ព្រៃខ្មោច ក៏ជាប់អន្ទាក់ តែមិនគិតដល់ខ្លួន រពឫកដល់មេបា ដែលចាស់ជរា ហើយយំរៀបរាប់ថា មេបារបស់អញនឹងនៅបានដូចម្តេចហ្ន៎ មិនដឹងថាអញជាប់អន្ទាក់ឡើយ អស់នូវទីពឹង ដាច់នូវអាហារ លោកប្រហែលជាស្គមស្លាប់ក្នុងគុហា ភ្នំនោះឯង ដូច្នេះ ពោលគាថាទី ១ ថា មាតាបិតាទាំងនោះចាស់ អាស្រ័យនៅព្ធដ៏ច្រកនៃភ្នំ នឹងធ្វើដូចម្តេច ហ្ន៎ អាត្មាអញជាប់អន្ទាក់ លុះអំណាចនេសាទបុត្តឈ្មោះ និលិយៈហើយ ដូច្នេះ ។ បណ្តាបទទាំងនោះ បទថា និលិយស្ស បានដល់ បុត្តរបស់នាយព្រាន ដែលមានឈ្មោះយ៉ាងនេះ ។ បុត្តរបស់នាយព្រាន បានឮពាក្យកន្ទក់កន្ទេញ របស់ត្មាតនោះហើយ ទើបពោលថា ម្នាលត្មាតហេតុដូចម្តេច ក៏បានជាអ្នកខ្សឹកខ្សួល ការខ្សឹកខ្សួល របស់អ្នកដូចម្តេចហ្ន៎ បក្សីចេះនិយាយសម្តីមនុស្ស យើងមិន ដែលឮ មិនដែលឃើញសោះឡើយ ដូច្នេះ ។