ទព្វបុប្ផជាតកទី ៥
( ភេដែលត្រាច់ទៅក្នុងទឹកជ្រៅពោលថា ) ម្នាលសម្លាញ់ អ្នកត្រាច់ទៅតាមឆ្នេរដ៏ចម្រើន សូមអ្នកស្ទុះមកជួយខ្ញុំ ខ្ញុំចាប់បានត្រីធំ វានាំ ខ្ញុំទៅដោយកម្លាំងដ៏ខ្លាំង ។ ( ភេត្រាច់ទៅតាមឆ្នេរក្រៅនេះពោលថា ) ម្នាលអ្នកត្រាច់ ទៅក្នុងទឹកជ្រៅដ៏ចម្រើន អ្នកចូរចាប់ដោយកម្លាំងយ៉ាងមាំ ខ្ញុំនឹងជួយយោង យកត្រីនោះ ដូចគ្រុឌដែលស្រង់ឡើងនូវពស់ ។ ( ភេទាំងពីរឃើញចចកហើយពោលថា ) ម្នាលចចកទព្វ បុប្ផៈ ចូរអ្នកស្តាប់ពាក្យយើង វិវាទកើតដល់យើងហើយ ម្នាលសម្លាញ់ អ្នកចូរ រម្ងាប់នូវជម្លោះ ឲ្យវិវាទ ( របស់យើង ) ស្ងប់រម្ងាប់ទៅ ។ ( ចចកពោលថា ) កាលពីដើមយើងជាអ្នកឋិតនៅក្នុង តំណែងជម្រះក្តី បានកាត់ក្តីឲ្យគេជាច្រើនមកហើយ ម្នាលសម្លាញ់ យើងនឹង រម្ងាប់នូវជម្លោះ ( របស់អ្នកទាំងឡាយ ) សូមឲ្យវិវាទ ( របស់អ្នកទាំងឡាយ ) ស្ងប់រម្ងាប់ទៅ ។ ម្នាលភេអ្នកត្រាច់ទៅតាមឆ្នេរ ( អ្នកត្រូវបាន ) កន្ទុយ ភេ ដែលត្រាច់ទៅក្នុងទឹកជ្រៅ ( ត្រូវបាន ) ក្បាល ដុំជាកណ្តាលក្រៅអំពី ចំណែកពីរនេះ ត្រូវបាន ( យើង ) អ្នកឋិតនៅក្នុងតំណែងជម្រះក្តី ។ ( ភេទាំងពីរត្ហូញថា ) ប្រសិនបើយើងកុំទាស់គ្នា ( ត្រីនេះ ) នឹងបានជាអាហារអស់កាលដ៏យូរ ចចកពាំយកត្រីឆ្ពិនឥតក្បាលឥតកន្ទុយទៅ ព្រងើយ ។ ( មេចចកពោលថា ) ខត្តិយរាជ បាននូវរាជសម្បត្តិ ហើយ រីករាយយ៉ាងណាមិញ ក្នុងថ្ងៃនេះខ្ញុំឃើញប្តីដែលមានមុខរីកហើយ ក៏មានចិត្ត រីករាយយាងនោះដែរ ។ អ្នកជាសត្វកើតលើគោកទេ ម្តេចក៏ចាប់ត្រីក្នុងទឹកបាន ម្នាល សម្លាញ់ ខ្ញុំសួរហើយសូមអ្នកប្រាប់ អ្នកចាប់ ( ត្រី ) បានដោយហេតុដូចម្តេច ។