ទសណ្ណកជាតកទី ៦

ក្បាលទី 47 · ទំព័រ 737

( ព្រះរាជាទ្រង់សួរអាមាត្យឈ្មោះអាយុរៈថា ) បុរសលេប ដាវមានមុខដ៏មុត ដែលកើតក្នុងដែនឈ្មោះទសណ្ណកៈ ជាដាវផឹកឈាមឆ្អែត ហើយ ក្នុងកណ្តាលបរិស័ទ ចុះអំពើអ្វី ដែលគេធ្វើបានដោយកម្រជាងកិរិយា លេបនូវដាវនោះទៅទៀត ខ្ញុំសួរហើយ អ្នកចូរប្រាប់នូវហេតុដទៃដែលគេធ្វើ បានដោយកម្រនោះ ។ ( អាយុរាមាត្យពោលថា ) បុរសលេបដាវដែលផឹកឈាម ឆ្អែតហើយ ព្រោះតែលោភៈ បើបុគ្គលណាពោលថា យើងនឹងឲ្យ ( នូវវត្ថុ នោះដល់អ្នក ) ដូច្នេះ ពាក្យរបស់បុគ្គលនោះ ពិបាកធ្វើក្រៃលែងជាងការ លេបដាវនោះទៅទៀត បពិត្រព្រះមាគធរាជ ហេតុដទៃទាំងអស់ ( ក្រៅអំពី ពាក្យនេះ ) គេធ្វើបានដោយងាយទេ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ ។ ( ព្រះរាជាទ្រង់ចរចាជាមួយនឹងបុក្កុសាមាត្យថា ) អាយុរ បណ្ឌិតជាអ្នកឈ្លាសវៃក្នុងធម៌ បានដោះស្រាយនូវសេចក្តីនៃប្រស្នា ឥឡូវនេះ យើងនឹងសាកសួរចំពោះបុក្កុសបណ្ឌិតវិញ អំពើអ្វី ដែលបុគ្គលធ្វើបានដោយ កម្រជាងពាក្យនោះទៅទៀត យើងសួរហើយ ចូរអ្នកប្រាប់នូវហេតុដទៃដែល បុគ្គលធ្វើបានដោយកម្រនោះ ( ដល់យើង ) ។ ( បុក្កុសបណ្ឌិតពោលថា ) ពួកមនុស្សរស់នៅ ( ព្រោះ អាស្រ័យ ) នូវវាចាឥតផល ជាសម្តីដែលគេពោលឥតអង្គឺមានឡើយបុគ្គល ណាបានឲ្យ ( ពាក្យប្តេជ្ញា ) ហើយក៏បានកាត់ផ្តាច់ចោល ( នូវលោភៈ ) ពាក្យប្តេជ្ញានោះ ជាការធ្វើដោយលំបាកជាងការលេបដាវ និងពាក្យនោះទៅ ទៀត បពិត្រព្រះបាទមាគធរាជ ហេតុដទៃទាំងអស់គេធ្វើបានដោយងាយទេ សូមព្រះអង្គទ្រង់ជ្រាបយ៉ាងនេះចុះ ។