អដ្ឋកថា ទសណ្ណកជាតកទី ៦

ក្បាលទី 47 · ទំព័រ 739

[ ៣០៦-៣១២ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការលួងលោម របស់ភរិយាចាស់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា បណ្ណកំ តិខិណធារំ ដូច្នេះជាដើម ។ រឿងនេះមានសេចក្តីសង្ខេបថា ព្រះសាស្តាត្រាស់សួរភិក្ខុនោះថា បាន ឮថា អ្នកអផ្សុកពិតឬ កាលភិក្ខុនោះទូលថា ករុណាព្រះអង្គពិតមែន ទើប ត្រាស់សួរថា អ្នកណាល្បួងឲ្យអ្នកអផ្សុក កាលភិក្ខុនោះក្រាបទូលថា ភរិយាចា ស់របស់ខ្ញុំព្រះអង្គ ទើបត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ស្រីនេះ ធ្វើវត្ថុមិន ជាប្រយោជន៍ឲ្យដល់អ្នក មិនចំពោះតែក្នុងកាលឥឡូវនេះប៉ុណ្ណោះទេ សូម្បី ក្នុងកាលមុន អ្នកអាស្រ័យស្រីនេះ កំពុងស្លាប់ព្រោះរោគផ្លូវចិត្ត បានអាស្រ័យបណ្ឌិត ទើបបាននូវជីវិត ហើយទ្រង់នាំយករឿងក្នុងអតីតមកសាធកៈ ដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទមទ្ទវៈសោយរាជសម្បត្តិនៅក្នុងនគរពារាណសី ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ញាតិទាំងឡាយ បានដាក់ឈ្មោះថា សេនកកុមារ លុះធំចម្រើនវ័យហើយ បានរៀនសិប្បៈ គ្រប់ប្រភេទក្នុងនគរ តក្កសិលាចប់ហើយ ក៏ត្រឡប់មកនគរពារាណសី បានជាអាមាត្យថ្វាយអត្ថ និង ធម៌ដល់ព្រះបាទមទ្ទវៈ ។ លោកត្រូវមនុស្សទាំងឡាយហៅថា សេនកបណ្ឌិត រុងរឿងក្នុងផ្ទៃនគរដូចព្រះចន្ទនិងព្រះអាទិត្យ ។ គ្រានោះ បុត្តរបស់បុរោហិត មកគាល់ព្រះរាជា ឃើញអគ្គមហេសីរបស់ព្រះរាជា មានព្រះរូបឆោមលោម ពណ៌ដ៏ត្រកាល ទ្រទ្រង់នូវគ្រឿងអាភរណៈសព្វយ៉ាង មានចិត្តប្រតិព័ទ្ធ ទៅ ផ្ទះហើយដេកអត់អាហារ ត្រូវមិត្តសម្លាញ់សួរក៏ប្រាប់សេចក្តីនោះ ។ ព្រះរាជា ត្រាស់សួរថា មិនឃើញបុត្តរបស់បុរោហិត តើគេទៅណា ទ្រង់ជ្រាប សេចក្តីនោះហើយឲ្យចូលគាល់ហើយត្រាស់ថា ខ្ញុំប្រគល់ឲ្យអ្នក ៧ ថ្ងៃ ចូរ យកអគ