សេនកជាតកទី ៧
( សេនកបណ្ឌិតពោធិសត្វពោលថា ) អ្នកមានចិត្តក្រឡក មានចក្ខ្រុន្ទិយកម្រើក ដំណក់ទឹកហូរចេញអំពីភ្នែករបស់អ្នក ម្នាលព្រាហ្មណ៍ អ្នកបាត់របស់អ្វី ឬក៏អ្នកប្រាថ្នាចង់បានរបស់អ្វី បានជាមកក្នុងទីនេះ ចូរអ្នក ប្រាប់មកមើល ។ ( ព្រាហ្មណ៍ពោលថា ) យក្ខពោលថា កាលបើខ្ញុំទៅដល់ ( ផ្ទះ ) ក្នុងថ្ងៃនេះ ប្រពន្ធ ( របស់ខ្ញុំ ) នឹងស្លាប់ កាលបើខ្ញុំទៅមិនដល់ ( ផ្ទះ ) ទេ ខ្ញុំនឹងស្លាប់ ដោយសេចក្តីទុក្ខនេះ បានជាខ្ញុំរន្ធត់ចិត្ត បពិត្រសេនកៈ សូមលោកប្រាប់សេចក្តីនេះដល់ខ្ញុំ ។ ( ពោធិសត្វពោលថា ) យើងរិះគិតនូវហេតុច្រើនយ៉ាង បណ្តាហេតុទាំងនោះ យើងនឹងប្រាប់ហេតុណាមួយ ហេតុនោះឯងជារបស់ពិត ម្នាលព្រាហ្មណ៍យើងយល់ថា អ្នកមិនបានដឹងទេ មានពស់វែកលូនចូលក្នុង ទៃសដូវ ។ ( ពោធិសត្វពោលថា ) អ្នកចូរយកដំបងគោះទៃ មើល អ្នកចូរមើលពស់ដែលមានអណ្តាតពីរ ហេរោទឹកមាត់ចេញមក អ្នកចូរកាត់បង់ នូវសេចក្តីសង្ស័យផង នូវសេចក្តីងឿងឆ្ងល់ផង ក្នុងថ្ងៃនេះ អ្នកចូរមើល ពស់ អ្នកចូរទម្លាក់ទៃចោលទៅ ។ ( ព្រះសាស្តាទ្រង់ត្រាស់ថា ) ព្រាហ្មណ៍នោះមានសភាព តក់ស្លុត ក្នុងកណ្តាលបរិស័ទ ហើយក៏បោះទៃនៃសដូវចោល ទើបពស់ជា សត្វអាសីពិស លូនទៅដោយទ្រូងមានតេជះក្លាក៏បើកពពារលូនចេញមក ។ ( ព្រាហ្មណ៍ពោលថា ) ព្រះរាជាជនកៈអង្គណា បានជួប នឹងសេនកបណ្ឌិតអ្នកមានប្រាជ្ញាឆើត ព្រះរាជាជនកៈ ( អង្គនោះ ) ឈ្មោះ ថាមានលាភបានហើយដោយប្រពៃ ( ព្រាហ្មណ៍លុះសរសើរព្រះរាជាហើយក៏ សរសើរពោធិសត្វថា ) បពិត្រព្រាហ្មណ៍ អ្នកមានធម៌កំបាំង ( ញេយ្យធម៌ ) បើកហើយ ជាអ្នកឃើញនូវធម៌ទាំងអស់ឬ បានជាញាណរបស់អ្នកគួរស៊ប់ សែងម្លេះ ខ្ញុំមានកហាបណៈប្រាំពីររយនេះ សូមអ្នកយកទាំងអស់ចុះ ខ្