អដ្ឋកថា សេនកជាតកទី ៧

ក្បាលទី 47 · ទំព័រ 751

[ ៣១៣-៣១៩ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ បញ្ញាបារមីរបស់ព្រះអង្គ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា វិព្ភន្តចិត្តោ ដូច្នេះជាដើម ។ រឿងបច្ចុប្បន្ននឹងមានច្បាស់ក្នុងឧម្មង្គជាតក ។ ក្នុងអតីតកាល ព្រះរាជាព្រះនាមជនក សោយរាជសម្បត្តិនៅក្នុងនគរ ពារាណសី ។ សម័យនោះ ព្រះពោធិសត្វកើតក្នុងត្រកូលព្រាហ្មណ៍ ពួកញាតិ បានឲ្យឈ្មោះថា សេនកៈកុមារ ។ លុះចម្រើនវ័យហើយ រៀនសិប្បៈគ្រប់ យ៉ាងឯនគរតក្កសិលា ហើយត្រឡប់មកគាល់ព្រះរាជា ឯនគរពារាណសី ។ ព្រះរាជាទ្រង់ស្ថាបនាទុកក្នុងតំណែងអាមាត្យ ហើយទ្រង់ប្រទានយសធំដល់ ព្រះពោធិសត្វ ។ ព្រះពោធិសត្វជាអ្នកថ្វាយអត្ថនិងធម៌ដល់ព្រះរាជារឿយៗ ។ ជាអ្នកទូន្មានធម៌ដោយវាចាដ៏ពីរោះ ឲ្យព្រះរាជាតាំងនៅក្នុងបញ្ចសីល ហើយ ឲ្យតាំងនៅក្នុងបដិបទាដ៏ល្អនេះ គឺក្នុងទាន ក្នុងឧបោសថកម្មនិងក្នុងកុសលកម្មបថ ១០ ។ សម័យនោះ ហាក់ដូចពេលដែលព្រះសម្ពុទ្ធកើតឡើងក្នុង សកលរដ្ឋ ។ ព្រះរាជានិងឧបរាជទាំងអស់ប្រជុំគ្នាហើយ ឲ្យរាជបុរសតាក់តែង ធម្មសភាក្នុងបក្ខទាំងឡាយ ព្រះមហាសត្វទៅកាន់ទីព្រះទែន ដែលអប់ ទៅដោយគ្រឿងក្រអូបក្នុងសភា ដែលគេត្រៀមទុកហើយ សម្តែងធម៌ដោយ ពុទ្ធលីលា ។ ធម្មកថារបស់មហាសត្វ ដូចគ្នានឹងធម្មកថា របស់ព្រះពុទ្ធទាំងឡាយ ។ គ្រានោះ ព្រាហ្មណ៍ជរាម្នាក់ ដើរសុំប្រាក់ បានប្រាក់ ១០០០ កហាបណៈ ផ្ញើក្នុងត្រកូលព្រាហ្មណ៍ម្នាក់ ហើយគិតថា អញនឹងដើរសូមទៀត