កបិជាតកទី ៩

ក្បាលទី 47 · ទំព័រ 777

( ពានរពោធិសត្វពោលថា ) បុគ្គលមានពៀរ អាស្រ័យ នៅក្នុងទីណា បណ្ឌិតមិនគប្បីនៅក្នុងទីនោះទេ ( ព្រោះ ) នៅក្នុងពួកបុគ្គល មានពៀរ មួយយប់ក្តីពីរយប់ក្តីជាទុក្ខ ។ បុគ្គលអ្នកមានចិត្តស្រាល គប្បីជាសត្រូវដល់សត្វអ្នកប្រព្រឹត្តតាម សេចក្តីមិនចម្រើនដែលព្រាហ្មណ៍ធ្វើហើយដល់ហ្វូងស្វា ព្រោះហេតុតែ ស្វាមួយ ។ បុគ្គលល្ងង់តែប្រកាន់ខ្លួនឯងថាជាបណ្ឌិត ហើយរក្សាពួកក្រុម ជាអ្នកលុះអំណាចចិត្តរបស់ខ្លួន រមែងដេក ( ស្លាប់ ) ដូចស្វានេះឯង ។ បុគ្គលល្ងង់មានកម្លាំងជាអ្នករក្សាពួកក្រុមមិនប្រពៃទេ មិន មានសេចក្តីចម្រើនដល់ពួកញាតិ ដូចទទាធ្នាក់មិនជាប្រយោជន៍ដល់ពួកសត្វ ស្លាប ( ដែលជាញាតិ ) ។ ឯបុគ្គលមានប្រាជ្ញា មានកម្លាំងរក្សាពួកក្រុមវិញទើបប្រពៃ រមែងចម្រើនដល់ពួកញាតិ ដូចជាវាសវៈទេវរាជ ( ជាប្រយោជន៍ ) ដល់ ពួកទេវតាក្នុងឋានត្រៃត្រិង្ស ។ បុគ្គលណាមួយឃើញថា ខ្លួនឯងមានសីលផង មានបញ្ញា ផង មានសុតៈផង ( បុគ្គលនោះ ) តែងប្រព្រឹត្តប្រយោជន៍ដើម្បីខ្លួននិងអ្នកដទៃ ទាំងពីរ ។ ព្រោះហេតុនោះអ្នកប្រាជកាលបើគ្នេរគ្នាន់មើលខ្លួនមានសីល មានបញ្ញានិងសុតៈហើយ គប្បីថែរក្សាពួកក្រុមក៏បាន គប្បីប្រព្រឹត្តនៅតែម្នាក់ឯង ក៏បាន ។