ពកព្រហ្មជាតកទី ១០

ក្បាលទី 47 · ទំព័រ 784

( ពកព្រហ្មពោលថា ) បពិត្រព្រះគោតម ពួកយើង ៧២ រូប មានអំពើជាបុណ្យ ជាអ្នកមានអំណាចប្រព្រឹត្តទៅកន្លង ផុតជាតិនិងជរា បាន នេះជាការដល់នូវវេទ ជាកំណើតដ៏ប្រសើរ មានក្នុងទីបំផុត ( របស់ ពួកយើង ) ពួកជនច្រើនរូបតែងប្រាថ្នាទីនេះ ។ ( ព្រះសាស្តាត្រាស់ថា ) នែពកៈ អ្នកសម្គាល់ថាអាយុណាជា ធម្មជាតវែងអាយុនុ៎ះខ្លីទេ មិនមែនវែងឡើយ ម្នាលព្រហ្ម តថាគតដឹងអាយុ របស់អ្នក មួយសែននិរព្វុទៈ ( បុណ្ណោះឯង ) ។ ( ពកព្រហ្មពោលថា ) បពិត្រព្រះមានព្រះភាគ ព្រះអង្គ មានព្រះបន្ទូលថា តថាគតជាអ្នកឃើញមិនមានទីបំផុត កន្លងផុតស្រឡះនូវ ជាតិនិងជរាផង នូវសេចក្តីសោកផង តើវត្តនិងសីលវត្តរបស់ខ្ញុំពីដើមដូចម្តេច ខ្លះ សូមព្រះអង្គប្រាប់នូវវត្តនិងសីលវត្តដែលខ្ញុំគួរដឹងនុ៎ះដល់ខ្ញុំ ។ ( ព្រះមានព្រះភាគទ្រង់ត្រាស់ថា ) អ្នកបានញ៉ាំងពួកមនុស្ស ច្រើនដែលស្រេកទឹក លំបាកដោយកម្តៅថ្ងៃ ឲ្យផឹកហើយ នោះឯងជាវត្ត សមាទាននិងសីលវត្តរបស់អ្នកពីដើម តថាគតរពឫកឃើញ ដូចជាបុគ្គលដេកលក់ ហើយភ្ញាក់ឡើង ។ អ្នកបានដោះលែងនូវពួកជនឈ្លើយ ដែលចោរចាប់នាំយក ទៅទៀបឆ្នេរនៃស្ទឹងឈ្មោះឯណី នោះឯងជាវត្តសមាទាន និងសីលវត្តរបស់ អ្នកពីដើម តថាគតរលឹកឃើញដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង ។ អ្នកបានគំរាមដោយកម្លាំងហើយដោះលែងនូវទូក ដែលនាគ រាជអាក្រក់បម្រុងនឹងពន្លិចចោលក្នុងខ្សែនៃទឹកស្ទឹង ព្រោះវាចង់ធ្វើមនុស្សឲ្យ វិនាស នោះឯងជាវត្តសមាទាននិងសីលវត្តរបស់អ្នកពីដើម តថាគតរពឫក ឃើញដូចជាបុគ្គលដេកលក់ហើយភ្ញាក់ឡើង ។