អដ្ឋកថា ពកព្រហ្មជាតកទី ១០

ក្បាលទី 47 · ទំព័រ 786

[ ៣៣៣-៣៤០ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពនទ្រង់ប្រារព្ធពក ព្រហ្ម ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា ទ្វាសត្តតិ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ពកព្រហ្មកើតនូវទិដ្ឋិឡើងយ៉ាងនេះថា វត្ថុនេះទៀង មាំ ទាំ ស្ថិតស្ថេរ មិនមានចុតិជាធម្មតា បណ្តាវត្ថុដទៃក្រៅអំពីនេះ ដែលឈ្មោះ ថា ជាព្រះនិព្វាន ជាទីចេញទៅរបស់សត្វលោកមិនមាន ។ បានឮថា ព្រហ្ម អង្គនេះកើតក្នុងព្រហ្មលោកជាន់ទាប កាលមុនបំពេញឈាន ហើយបានកើត ក្នុងជាន់វេហប្ផលា ។ ព្រហ្មនេះឲ្យអាយុប្រមាណ ៥០០ កប្ប អស់ទៅក្នុង ជាន់វេហប្ផលានោះហើយ ទើបកើតក្នុងជាន់សុភកិណ្ហាអស់ ៦៤ កប្ប ចុតិ អំពីនោះ មកកើតក្នុងជាន់អាភស្សរា មានអាយុ ៨ កប្ប ក្នុងជាន់អាភស្សរា នោះព្រហ្មនោះមានទិដ្ឋិយ៉ាងនេះ ព្រោះរពឫកដល់ចុតិអំពីព្រហ្មលោកជាន់ខ្ពស់ មិនបាន រពឫកដល់ការកើតឡើងក្នុងព្រហ្មលោកជាន់នោះក៏មិនបាន កាលមិន ឃើញទាំង ២ យ៉ាង ទើបមានទិដ្ឋិយ៉ាងនេះ ។ ព្រះសាស្តាទ្រង់ជ្រាបការគិត របស់ពកព្រហ្មនោះ ដោយចេតោបរិយញ្ញាណ ហើយទើបទ្រង់បាត់អំពី វត្តជេតពន ប្រាកដកាយក្នុងព្រហ្មលោក ឧបមាដូចបុរសមានកម្លាំង បត់ដៃ ហើយលាដៃទៅដូច្នោះ ឬលាដៃហើយបត់ចូលមកដូច្នោះ ។ គ្រានោះ មហា ព្រហ្ម ឃើញព្រះសាស្តាហើយ ទើបទូលថា មកសម្លាញ់ អ្នកមកល្អហើយ យូរណាស់ហើយ ទើបអ្នកធ្វើបរិយាយនេះ គឺការមកទីនេះ ព្រោះទីនេះជា កន្លែងទៀង ជាទីដែលមិនមានចុតិជាធម្មតា មិនកើត មិនចាស់ មិនស្លាប់ មិនចុតិមិនបដិសន្ធិ ទីដទៃដែលឈ្មោះថា ជាទីចេញទៅចាកទុក្ខក្រៃលែងជាង ទីនេះមិនមាន ។ កាលពកព្រហ្មទូលយ៉ាងនេះហើយ ព្រះមានព្រះភាគត្រាស់នឹង ពកព្រហ្មថា ឱហ្ន៎ ពកព្រហ្មប្រកបដោយអវិជ្ជាហើយ ឱហ្ន៎ ពកព្រហ្ម ប្រកបដោយអវិជ្ជ