គន្ធារជាតកទី ១
( តាបសពោធិសត្វពោលថា ) អ្នកលះបង់នូវស្រុកចំណុះ ១ ពាន់ និងឃ្លាំង ១៦ ដ៏ពេញបរិបូណ៌ ( ដោយទ្រព្យ ) ធ្វើនូវការសន្សំក្នុង កាលឥឡូវនេះ ។ ( វិទេហតាបសពោលថា ) អ្នកលះបង់នូវដែនគន្ធារៈដែល ជាដែនសម្បូរដោយទ្រព្យនិងទឹក ហើយចេញផុតអំពីទីជាទីឲ្យនូវពាក្យប្រៀន ប្រដៅ ( ដូចខ្ញុំដែរ ) ឥឡូវនេះ ( ហេតុអ្វីក៏មក ) ប្រៀនប្រដៅ ( យើង ) ក្នុងព្រៃនេះ ។ ( ពោធិសត្វពោលថា ) ម្នាលវិទេហៈ ខ្ញុំនិយាយចំពោះតែ ធម៌ សភាវៈមិនមែនជាធម៌មិនគាប់ចិត្តខ្ញុំទេ កាលបើខ្ញុំនិយាយធម៌ បាបឥត ប្រឡាក់បានទេ ។ ( វិទេហតាបសពោលថា ) បុគ្គលដទៃបាននូវសេចក្តីក្រោធ ព្រោះពាក្យណានីមួយ បណ្ឌិតមិនគប្បីពោលនូវពាក្យនោះឡើយ បើទុកជា ពាក្យមានប្រយោជន៍ដ៏ធំក៏ដោយ ។ ( ពោធិសត្វពោលថា ) បុគ្គលទោះខឹងក៏ដោយ មិនខឹងក៏ដោយ ទោះរោយរាយដូចអង្កាមក៏ដោយ កាលបើខ្ញុំនិយាយធម៌ បាបមិន ប្រឡាក់បានទេ ។ ប្រសិនបើប្រាជារបស់ខ្លួនក្តី វិន័យដែលសិក្សាល្អក្តី មិនមាន ទេ ជនច្រើនគ្នាតែងប្រព្រឹត្តដូចជាក្របីខ្វាក់ក្នុងព្រៃ ។ មួយទៀត ជនពួកខ្លះក្នុងលោកនេះ បានសិក្សាល្អក្នុងអាចារប្បញ្ញត្តិ ព្រោះហេតុនោះ ( ធីរជន ) អ្នកមានវិន័យទូន្មានហើយ រមែង មានចិត្តតាំងមាំល្អ ។