មហាកបិជាតកទី ២

ក្បាលទី 47 · ទំព័រ 811

( ព្រះរាជាពារាណសីត្រាស់សួរថា ) ម្នាលស្វាដ៏ប្រសើរ អ្នកបានធ្វើខ្លួនឲ្យជាស្នួរ ហើយចម្លង ( ពួកស្វាទាំងនេះ ) ឲ្យឆ្លងទៅដល់ទី សួស្តី តើអ្នកត្រូវជាអ្វីនឹងពួកស្វាទាំងនោះ ឯស្វាទាំងនោះត្រូវជាអ្វីនឹងអ្នក ។ ( ស្តេចស្វាពោធិសត្វទូលតបថា ) បពិត្រព្រះបាទអរិន្ទមៈ ( អ្នកបង្រ្កាបសត្រូវ ) ខ្ញុំជាស្តេចជាឥស្សរៈលើស្វាទាំងនោះ ជាអ្នកគ្រប់គ្រង ហ្វូងស្វាទាំងនោះ ដែលត្រូវសេចក្តីសោកគ្របសង្កត់ ជាអ្នកខ្លាចព្រះអង្គ ។ ខ្ញុំលោតខ្លួនអំពីឈើនេះ ទៅកាន់ទីប្រមាណ ១ រយ ជួរធ្នូ ដែលគេលើកឡើងហើយ ចងវល្លផ្តៅដ៏មាំ ត្រង់សរីរៈជាខាងក្រោយនៃជើង ( ចង្កេះ ) ។ ខ្ញុំលោតទៅកាន់ដើមឈើដោយខ្យល់ ដូចជាពពកដែលខ្យល់ ផ្តាច់ហើយខ្ញុំនោះទៅមិនដល់ ក៏លូកដៃទៅចាប់មែក ( នៃឈើ ) ព្ធដ៏ អាកាសប្បទេសនោះ ។ ពួកស្វាលើកជើងជាន់លើខ្ញុំនោះ ដែលដេកសន្ធឹងដូចខ្សែ ចាបីុ ដោយមែកឈើផង ដោយវល្លផ្តៅផង ហើយនាំគ្នាទៅដោយសួស្តី ។ ខ្ញុំនោះមិនក្តៅក្រហាយនឹងការចង ខ្ញុំនឹងមិនក្តៅក្រហាយនឹង ការសម្លាប់ឡើយ ( ព្រោះ ) ខ្ញុំសោយរាជ្យ ( ត្រួតត្រា ) លើពួកស្វាណា សេចក្តីសុខ ខ្ញុំបាននាំមកឲ្យពួកស្វានោះហើយ ។ បពិត្រព្រះបាទអរិន្ទមៈ នេះជាសេចក្តីប្រៀបធៀបចំពោះព្រះអង្គ សូមព្រះអង្គស្តាប់នូវឱវាទនោះ ខត្តិយរាជមានប្រាជ្ញា ត្រូវផ្តល់សេចក្តី សុខដល់ពួកជនទាំងអស់ គឺអ្នកដែនផង យាន ( ពាហនៈសម្រាប់ទឹម ) ផង ពលថ្មើរជើងផង អ្នកនិគមផង ។