កុម្ភការជាតកទី ៣

ក្បាលទី 47 · ទំព័រ 822

( ព្រះបច្ចេកពុទ្ធ ៤ អង្គ ពោលគាថាមួយៗថា ) អាត្មា បានឃើញដើមស្វាយដុះលូតលាស់ ក្នុងកណ្តាលព្រៃស្វាយ មានពណ៌ខេវោ មានផ្លែ អាត្មាឃើញស្វាយនោះបាក់ខ្ទេចខ្ទីព្រោះហេតុតែផ្លែ លុះឃើញស្វាយ នោះហើយ ទើបអាត្មាប្រព្រឹត្តនូវភិក្ខាចារ ( ទៅបួស ) ។ នាងនារី ( ម្នាក់ ) ពាក់កងជាវិការៈនៃកែវមណី ១ គូ ដ៏ ស្អាតរលោង ដែលជនអ្នកចេះធ្វើឲ្យសម្រេចហើយ ឥតឮសូរសំឡេង ( ទង្គិច គ្នាឡើយ ) លុះដល់អាស្រ័យយកមកពាក់ជាមួយគ្នានឹងកងទី ២ ក៏ ( ទង្គិច គ្នា ) ឮសូរសំឡេង អាត្មាបានឃើញនូវកងនោះហើយ ទើបប្រព្រឹត្តនូវភិក្ខា ចារ ។ ពួកបក្សីច្រើនចោមរោម ដេញចឹកបក្សី ១ កំពុងពាំដុំសាច់ ព្រោះហេតុតែអាហារ អាត្មាបានឃើញបក្សីនោះហើយ ទើបប្រព្រឹត្តនូវភិក្ខា ចារ ។ អាត្មាឃើញគោឧសភ ( មួយ ) កណ្តាលហ្វូង មានបូក ជ្រួញៗ បរិបូណ៌ដោយសម្បុរនិងកម្លាំង អាត្មាបានឃើញគោឧសភនោះ ត្រូវ គោឧសភដទៃបុះមុត ( ធ្លាយពោះវេនោ ) ព្រោះហេតុតែកាម លុះបានឃើញ គោឧសភនោះហើយ ទើបប្រព្រឹត្តនូវភិក្ខាចារ ។ ( ពោធិសត្វពោលថា ) ព្រះរាជារបស់អ្នកដែនកលិង្គៈព្រះនាម ករណ្ឌកៈ ព្រះរាជារបស់អ្នកដែនគន្ធារៈ ព្រះនាមនគ្គជិ ព្រះរាជារបស់អ្នក ដែនវិទេហៈ ព្រះនាមនិមិរាជ ព្រះរាជារបស់អ្នកដែនបញ្ចាលៈ ព្រះនាមទុម្មុខៈ ព្រះរាជាទាំង ៤ អង្គនុ៎ះ លះបង់នូវដែនទាំងឡាយ ជាអ្នកឥតកង្វល់បួស ហើយ ។ ព្រះរាជាទាំងអស់អង្គនេះ ប្រហែលគ្នានឹងវិសុទ្ធិទេវតា បាន មកចួបគ្នាហើយ ព្រះរាជាទាំងនេះ ( រុងរឿងដោយគុណទាំងឡាយ មានសីល គុណជាដើម ) ដូចជាភ្លើង ដែលភ្លឺរុងរឿងដូច្នោះឯង ម្នាលនាងមានភក្ត្រ ចំណែកខាងបងក៏នឹងលះបង់នូវកាមទាំងឡាយ ជាចំណែកដែលខ្លួននឿយណាយហើយ ប្រព្រឹត្តតែម្នាក់ឯង ។