អដ្ឋកថា កុម្ភការជាតកទី ៣
[ ៣៥៥-៣៦២ ] ព្រះសាស្តាកាលគង់នៅក្នុងវិហារជេតពន ទ្រង់ប្រារព្ធ ការសង្កត់កិលេស ហើយត្រាស់រឿងនេះ មានពាក្យផ្តើមថា អម្ពាហមទ្ទំ វនមន្តរស្មឹ ដូច្នេះជាដើម ។ រឿងមានច្បាស់ក្នុងបានីយជាតក ។ ក្នុងកាលនោះ ក្នុងនគរសាវត្ថី មានសម្លាញ់ ៥០០ នាក់ បួសហើយ ស្នាក់នៅក្នុងកោដិសន្ថារៈ ក្នុងពេលរាត្រី បានត្រិះរិះដល់កាមវិតក្ក ។ ព្រះសាស្តា ទ្រង់ប្រមើលមើលសាវ័ករបស់ព្រះអង្គ ទាំងពេលយប់ និងពេលថ្ងៃ ចំនួន ៦ ដង គឺពេលយប់ ៣ ដង ពេលថ្ងៃ ៣ ដង ទ្រង់រក្សាដូចសត្វ ត្រដេវវិចរក្សាសុត សត្វចាមរីរក្សាកន្ទុយ ម្តាយរក្សាកូនតូចជាទីស្រឡាញ់ និងដូចមនុស្សដែលមានភ្នែកមួយចំហេងោ រក្សាភ្នែកដែលសល់ ដូច្នោះ ។ ព្រោះហេតុនោះ ទើបទ្រង់សង្កត់កិលេសដែលកើតឡើងរបស់សាវ័កទាំងឡាយ ក្នុងខណៈនោះ ។ ថ្ងៃនោះ ក្នុងពេលយប់ ទ្រង់កំណត់មើលវត្តជេតពន ទ្រង់ ដឹងវិតក្កៈរបស់ភិក្ខុទាំងនោះដែលកំពុងផ្សាយឡើង ទ្រង់ព្រះតម្រិះថា កិលេស នេះ កាលផ្សាយឡើងខាងក្នុងរបស់ភិក្ខុទាំងនេះ នឹងទម្លាយហេតុនៃអរហត្ត ផល តថាគតនឹងសង្កត់សង្កិនកិលេស ហើយឲ្យនូវអរហត្តផលដល់ភិក្ខុទាំងនោះ ក្នុងកាលឥឡូវនេះឯង ។ ហើយទ្រង់យាងចេញអំពីព្រះគន្ធកុដិ ត្រាស់ ឲ្យហៅព្រះអានន្ទត្ថេរមក ឲ្យហៅភិក្ខុទាំងនោះមកប្រជុំថា ម្នាលអានន្ទ ចូរ អ្នកឲ្យភិក្ខុដែលនៅក្នុងកោដិសន្ថារៈទាំងអស់ប្រជុំគ្នា ។ ទ្រង់គង់លើពុទ្ធាសនៈ ដែលក្រាលទុក ហើយត្រាស់ថា ម្នាលភិក្ខុទាំងឡាយ ភិក្ខុមិនគួរប្រព្រឹត្តទៅក្នុង អំណាចរបស់កិលេសដែលប្រព្រឹត្តទៅហើយខាងក្នុង ដ្បិតថា កិលេស កាលចម្រើនឡើង រមែងឲ្យដល់នូវសេចក្តីវិនាសច្រើន ដូចបច្ចាមិត្ត ។ ធម្មតា ភិក្ខុគួរសង្កត់កិលេសសូម្បីមានប្រមាណតិចតួច បណ្ឌ