អដ្ឋកថា ទឡ្ហធម្មជាតកទី ៤

ក្បាលទី 47 · ទំព័រ 840

[ ៣៦៣-៣៦៩ ] ព្រះសាស្តា ទ្រង់ចូលទៅអាស្រ័យនគរកោសម្ពី គង់ នៅក្នុងឃោសិតារាម ទ្រង់ប្រារព្ធដំរីញីឈ្មោះ ភទ្ទវតី របស់ព្រះបាទឧទេន ហើយទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា អហញ្ច ទឡ្ហធម្មស្ស ដូច្នេះ ជាដើម ។ ចំណែកវិធីដែលព្រះបាទឧទេន ទ្រង់បានដំរីញីនេះក្តី វង្សរបស់ព្រះបាទ ឧទេនក្តី មានច្បាស់ក្នុងមាតង្គជាតក ។ ថ្ងៃមួយ ដំរីញីដើរចេញអំពីព្រះនគរទៅ បានឃើញព្រះមានព្រះភាគមាន ពួកព្រះអរិយៈចោមរោម យាងចូលទៅក្នុងព្រះនគរ ដោយពុទ្ធសិរីមិនមាន អ្វីប្រៀប ដើម្បីបិណ្ឌបាតអំពីព្រលឹម ទើបក្រាបចុះទៀបបាទមូលរបស់ព្រះ សម្ពុទ្ធ ទូលសូមព្រះមានព្រះភាគដោយក្តុកក្តួលថា បពិត្រព្រះដ៏មានព្រះភាគ ដ៏ជាសព្វញ្ញូ សូមទ្រង់ជួយស្រោចស្រង់សត្វលោកទាំងមូល ព្រះបាទឧទេន ទ្រង់សព្វព្រះហបឫទ័យខ្ញុំ ក្នុងកាលដែលខ្ញុំនៅក្មេង ក្នុងកាលដែលខ្ញុំអាចជួយ រាជការបាន ទ្រង់ឃើញថា ខ្លួនឯងបាននូវជីវិត បាននូវរាជសម្បត្តិនិងព្រះរាជ ទេវីមក ដោយអាស្រ័យខ្ញុំ ទើបព្រះរាជទានការចិញ្ចឹមជាច្រើន ទ្រង់តាក់តែង ទីលំនៅ ប្រដាប់ដោយគ្រឿងអលង្ការទាំងឡាយ ឲ្យគេធ្វើការប្រោះព្រំ ដោយគ្រឿងក្រអូប ទ្រង់បានចងពិតាន ដែលលម្អដោយផ្កាយមាសទុកខាងលើ ឲ្យបាំងវាំងននដ៏វិចិត្រទុកដោយជុំវិញ ឲ្យអុជប្រទីបដោយប្រេងលាយ ដោយគ្រឿងក្រអូប ដាក់ថ្នាំងបំពក់ផ្សែង ដាក់ថ្នាំងមាសទុកក្នុងទីសម្រាប់ បន្ទោបង់ ឲ្យខ្ញុំឈរលើទេនដែលមានកម្រាលដ៏វិចិត្រ និងបានព្រះរាជទាន គ្រឿងបរិភោគមានរសដ៏ប្រសើរច្រើនប្រភេទដល់ខ្ញុំ ។