អដ្ឋកថា ធូមការិជាតកទី ៨
[ ៣៩១-៣៩៧ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ប្រារព្ធ ការសង្គ្រោះអាគន្តុកៈរបស់ព្រះបាទកោសល ទើបត្រាស់រឿងនេះ មានពាក្យ ផ្តើមថា រាជា អបុច្ឆិ វិធូរំ ដូច្នេះជាដើម ។ បានឮថា សម័យមួយ ព្រះបាទកោសលនោះ ទ្រង់មិនបានសង្គ្រោះ ទាហានចាស់ដែលមកគាល់តាមបវេណី តែទ្រង់បានធ្វើសក្ការៈរាប់អានដល់ ទាហានដែលមកថ្មីៗ ក្នុងនាមជាភ្ញៀវ ក្រោយមកទ្រង់យាងទៅដើម្បីបង្រ្កាប ជនបទដែលបះបោរ ទាហានចាស់មិនច្បាំងដោយគិតថា ទាហានថ្មីជាភ្ញៀវ បានសក្ការៈនឹងច្បាំង ឯទាហានថ្មីដែលជាភ្ញៀវក៏មិនច្បាំងដោយគិតថា ទាហាន ចាស់នឹងច្បាំង ចោរក៏ឈ្នះលើព្រះរាជា ។ ព្រះរាជាទ្រង់បរាជ័យហើយ ទ្រង់ ជ្រាបភាពដែលខ្លួនបរាជ័យ ព្រោះទោស គឺការសង្គ្រោះទាហានថ្មី ដែលជា ភ្ញៀវ ទ្រង់ត្រឡប់មកនគរសាវត្ថី ព្រះតម្រិះថា អញតែម្នាក់ឯងឬដែលធ្វើ បែបនេះហើយចាញ់ ឬព្រះរាជាដទៃក៏ធ្លាប់ចាញ់យ៉ាងនេះដែរ ណ្ហើយចុះអញ នឹងទូលសួរព្រះទសពល ។ ទ្រង់សោយព្រះក្រយាហារព្រឹកហើយ យាង ទៅកាន់វត្តជេតពន នមស្ការព្រះសាស្តាហើយ ទើបទូលសួរសេចក្តីនោះ ។ ព្រះសាស្តាត្រាស់ឆ្លើយថា សូមថ្វាយព្រះពរមហាបពិត្រ មិនមែនតែទ្រង់ បុណ្ណោះទេ សូម្បីព្រះរាជាពីបុរាណ ទ្រង់ធ្វើការសង្គ្រោះទាហានថ្មី ដែលជា អាគន្តុកៈ ហើយទ្រង់បរាជ័យក៏មានដូចគ្នា កាលព្រះរាជាទូលអារាធនាហើយ ទើបទ្រង់នាំយករឿងក្នុងអតីតមកសាធកៈដូចតទៅនេះថា ក្នុងអតីតកាល ព្រះបាទកោរព្យៈ ព្រះនាមធនញ្ចយៈ យុធិដ្ឋិលគោត្ត សោយរាជ្យនៅក្នុងឥន្ទបត្ថនគរ ក្នុងដែនកុរុ ។ គ្រានោះ ព្រះពោធិសត្វកើត ក្នុងត្រកូលបុរោហិត របស់ព្រះបាទធនញ្ចយៈនោះ ចម្រើនវ័យហើយ បាន ទទួលការសិក្សាសិប្បៈគ្រប់យ៉ាងក្នុងនគរតក្កសិលា ត្រឡប់មកឥន្ទបត្