ជាគរជាតកទី ៩

ក្បាលទី 47 · ទំព័រ 885

( រុក្ខទេវតាសួរប្រស្នាថា ) កាលសត្វទាំងឡាយកំពុងភ្ញាក់ អ្នកណាជាអ្នកដេកលក់ក្នុងលោកនេះ កាលសត្វទាំងឡាយកំពុងដេកលក់អ្នកណា ជាអ្នកភ្ញាក់ក្នុងលោកនេះ អ្នកណាហ្ន៎ ដឹងច្បាស់នូវប្រស្នារបស់យើងនុ៎ះ បាន អ្នកណាឆ្លើយតបប្រស្នាយើងនោះបាន ។ ( តាបសពោធិសត្វពោលថា ) កាលសត្វទាំងឡាយកំពុង ភ្ញាក់ ខ្ញុំជាអ្នកដេកលក់ កាលសត្វទាំងឡាយកំពុងដេកលក់ ខ្ញុំជាអ្នកភ្ញាក់ ខ្ញុំ ដឹងច្បាស់នូវប្រស្នារបស់អ្នកនុ៎ះ ខ្ញុំឆ្លើយតប ( ប្រស្នានុ៎ះ ) របស់អ្នកបាន ។ ( រុក្ខទេវតានោះសួរទៀតថា ) កាលសត្វទាំងឡាយកំពុង ភ្ញាក់ អ្នកដេកលក់តើដូចម្តេច កាលសត្វទាំងឡាយកំពុងដេកលក់ អ្នកភ្ញាក់ តើដូចម្តេច អ្នកដឹងច្បាស់នូវប្រស្នារបស់ខ្ញុំន៎ុះដូចម្តេច អ្នកឆ្លើយតបខ្ញុំដូចម្តេច ។ ( ពោធិសត្វពោលថា ) សត្វទាំងឡាយណាមិនដឹងច្បាស់ នូវធម៌ផង មិនដឹងថា ( នេះ ) ជាសញ្ញមៈផង ( នេះ ) ជាទមៈផង កាលបើ សត្វទាំងឡាយនោះដេកលក់ទាំងសេចក្តីប្រមាទហើយ ម្នាលទេវតាខ្ញុំរមែង ភ្ញាក់ ។ ពួកសត្វណាលះបង់នូវរាគៈ ទោសៈនិងអវិជ្ជាបាន កាលបើ ពួកសត្វនោះកំពុងភ្ញាក់ ម្នាលទេវតា ខ្ញុំជាអ្នកដេកលក់ ។ កាលបើពួកសត្វកំពុងភ្ញាក់ ខ្ញុំជាអ្នកដេកលក់យ៉ាងនេះ កាលបើ ពួកសត្វកំពុងដេកលក់ ខ្ញុំជាអ្នកភាក់យ៉ាងនេះ ខ្ញុំដឹងច្បាស់នូវប្រស្នារបស់ អ្នកនុ៎ះយ៉ាងនេះ ខ្ញុំឆ្លើយតបអ្នកយ៉ាងនេះ ។ ( រុក្ខទេវតាមានចិត្តត្រេកអរពោលសរសើរថា ) ត្រូវហើយ កាលបើពួកសត្វកំពុងភ្ញាក់ អ្នកជាបុគ្គលដេកលក់ត្រូវហើយ កាលបើពួកសត្វ កំពុងដេកលក់ អ្នកជាបុគ្គលភ្ញាក់ត្រូវហើយ អ្នកដឹងច្បាស់នូវប្រស្នារបស់ខ្ញុំ នុ៎ះអ្នកឆ្លើយតបខ្ញុំត្រូវហើយ ។