អដ្ឋកថា ជាគរជាតកទី ៩
[ ៣៩៨-៤០៤ ] ព្រះសាស្តា កាលគង់នៅក្នុងវត្តជេតពន ទ្រង់ ប្រារព្ធ ឧបាសកម្នាក់ ទើបត្រាស់រឿងនេះ មានពាក្យផ្តើមថា កោធ ជាគរតំ សុត្តោ ដូច្នេះជាដើម ។ សេចក្តីពិស្តារថា ឧបាសកម្នាក់នោះ ជាអរិយសាវ័ក ជាសោតាបន្នដើរ ផ្លូវកន្តារទៅជាមួយឈ្មួញរទេះអ្នកក្រុងសាវត្ថី ។ ប្រធានឈ្មួញរទេះ បញ្ឈប់ រទេះ ៥០០ ក្នុងទីមួយកន្លែង ក្នុងទីដែលរកទឹកបានងាយ ចាត់ចែងរបស់ ទំពា របស់បរិភោគ ហើយចូលទីសម្រាក ។ មនុស្សទាំងនោះ នាំគ្នាដេកក្នុង ទីនោះៗហើយ ក៏លក់ទៅ ។ ឯឧបាសកតាំងចិត្តដើមចង្រ្កម ត្រង់ដើមឈើ មួយដើមក្បែរៗក្រុមរទេះ ។ លំដាប់នោះ ពួកចោរ ៥០០ បំណងនឹងប្លន់ ពួកឈ្មួញនោះ បាននាំគ្នាកាន់អាវុធច្រើនប្រភេទ មកឈរព័ទ្ធឈ្មួញទាំងនោះ ។ ពួកចោរឃើញឧបាសកនោះកំពុងចង្រ្កមគិតថា ពួកយើងនឹងប្លន់ក្នុងពេលឧបា- សកនេះដេកលក់ ហើយបាននាំគ្នានៅក្នុងទីនោះៗ ។ ឯឧបាសកក៏បានចង្រ្កម អស់រាត្រីទាំង ៣ យាមនោះឯង ។ លុះពេលទៀបភ្លឺ ពួកចោរនាំគ្នាចោល ដុំថ្ម និងដំបងជាដើមដែលកាន់មក ហើយពោលថា ប្រធានរទេះដ៏ចម្រើន លោកអាស្រ័យបុរសនេះដែលជាអ្នកភ្ញាក់រពកដោយការមិនប្រមាទ បានជីវិត ហើយ ជាម្ចាស់របស់ទ្រព្យដែលមានរបស់អ្នក អ្នកគួរធ្វើសក្ការៈបុរសនេះ ដូច្នេះហើយ ទើបចៀសចេញទៅ ។ មនុស្សទាំងឡាយក្រោកឡើងតាមកាល នោះឯង ឃើញដុំថ្ម និងដំបងជាដើមដែលពួកចោរទាំងនោះទុកចោល ទើប ពោលថា ពួកយើងបានជីវិតព្រោះអាស្រ័យឧបាសកនេះ ហើយនាំគ្នាធ្វើនូវ សក្ការៈដល់ឧបាសក ។ ឯឧបាសកទៅកាន់ទីដែលខ្លួនត្រូវការ ធ្វើកិច្ចស្រេច ហើយ ត្រឡប់មកកាន់ក្រុងសាវត្ថីវិញ ទៅកាន់វិហារជេតពន បូជាព្រះមុនី នមស្ការហើយអង្គុយ កាលព្រះសាស្តាត្រាស់សួរថា ម្នាលឧបាសក អ្នក បាត់ទៅឬ ទើបក្រាបទូល