កុម្មាសបិណ្ឌជាតកទី ១០

ក្បាលទី 47 · ទំព័រ 892

( ព្រះរាជាពោធិសត្វបានពោលថា ) បានឮថា ការបម្រើ ព្រះបច្ចេកពុទ្ធទាំងឡាយដែលលោកមានពោធិញាណមិនថោកថយ មិនមែន មានផលានិសង្សតិចតួចឡើយ អ្នកចូរមើលផលនៃដុំនំកុម្មាសៈ ដែលសោះ កក្រោះ ឥតរសប្រៃ ។ ដំរី គោ និងសេះដ៏ច្រើនទាំងនេះផង ទ្រព្យ ស្រូវ និងផែនដីទាំងអស់ផង នាងនារីទាំងឡាយ ដែលប្រៀបដូចជ្រាស្តីអប្សរទាំងនេះ ផង សុទ្ធតែជារបស់ខ្ញុំ អ្នកចូរមើលនូវផលនៃដុំនំកុម្មាសៈ ។ ( នាងទេវីបានពោលថា ) បពិត្រព្រះរាជកុញ្ជរ មានព្រះ អធ្យាស្រ័យជាកុសល ទ្រង់ញ៉ាំងដែនឲ្យចម្រើន ព្រះអង្គត្រាស់គាថាទាំងឡាយ រឿយៗ ខ្ញុំព្រះអង្គសូមក្រាបបង្គំទូលសួរទ្រង់ ព្រះអង្គមានព្រះទ័យ ប្រកបដោយបីតិក្រៃពេក ហើយទ្រង់ត្រាស់ ( គាថាទាំងន៎ុះ ) ។ ( ព្រះមហាសត្វបានត្រាស់គាថាទាំងនេះថា ) យើងបានកើត ក្នុងត្រកូលមួយក្នុងក្រុងនេះដែរ ជាអ្នកស៊ីឈ្នួលធ្វើការងាររបស់បុគ្គលដទៃ ជាអ្នកសង្រួមក្នុងសីល យើងចេញទៅធ្វើការងារ បានជួបនឹងសមណៈ ៤ អង្គ លោកបរិបូណ៌ដោយអាចារនិងសីល មានសេចក្តីត្រជាក់ ទាំងឥតមានអាសវៈ ឡើយ ។ យើងបានញ៉ាំងចិត្តឲ្យជ្រះថ្លាចំពោះសមណៈទាំងនោះ បាន និមន្តលោកឲ្យគង់លើកម្រាលស្លឹកឈើ លុះយើងមានចិត្តជ្រះថ្លាហើយ បាន ប្រគេននំកុម្មាសៈដល់ព្រះបច្ចេកពុទ្ធទាំងឡាយដោយដៃរបស់ខ្លួន ។ ឯផល របស់យើងប្រាកដដូច្នេះ នេះជាផលរបស់កម្មជាកុលសនោះ យើងសោយរាជ្យ ដ៏ស្តុកស្តម្ភប្រសើរលើធរណីនេះ ។ ( នាងទេវីពោលថា ) បពិត្រព្រះអង្គមានព្រះអធ្យាស្រ័យ ជាកុសល សូមព្រះអង្គទ្រង់ព្រះរាជទានហើយសឹមទ្រង់សោយ សូមព្រះអង្គ កុំប្រមាទ ( ក្នុងបុណ្យទាំងឡាយ ) សូមព្រះអង្គញ៉ាំងចក្រធម៌ឲ្យប្រព្រឹត្តទៅ បពិត្រព្រះរាជាមានព្រះអធ្យាស្រ័យជាកុសល ព្រះអង្គកុំជ