បរន្តបជាតកទី ១១
( បរន្តបទាសៈពោលថា ) អំពើលាមកនឹងមានមកដល់ខ្ញុំ ភ័យនឹងមានមកដល់ខ្ញុំ ដ្បិតក្នុងកាលនោះមែកឈើកម្រើក ព្រោះមនុស្ស ឬ ម្រឹគ ។ ( បុរោហិតពោលថា ) កាមរបស់ខ្ញុំ ( កើតចំពោះនាង ព្រាហ្មណី ) ជ្រាស្តីខ្លាចច្រើនដែលនៅក្នុងទីមិនឆ្ងាយ វានឹងធ្វើខ្ញុំឲ្យជាបុគ្គល ស្គមលឿងដូចជាមែកឈើនោះ ( ដែលធ្វើ ) ទាសៈឈ្មោះបរន្តបៈ ( ឲ្យជា បុគ្គលស្គមលឿង ) ។ ( ថ្ងៃក្រោយបុរោហិតនោះពោលថា ) ភរិយាជាទីពេញចិត្តក ាលនៅក្នុងស្រុកឥតមានអ្នកផងតិះដៀលបាន នឹងធ្វើខ្ញុំឲ្យរីងស្ងួតនឹងធ្វើខ្ញុំឲ្យ ស្គមលឿង ដូចជាមែកឈើនោះ ( ដែលធ្វើ ) ទាសៈឈ្មោះបរន្តបៈ ( ឲ្យ ជាបុគ្គលស្គមលឿង ) ។ ( ថ្ងៃក្រោយទៀតបុរោហិតពោលថា ) នែភ្នែកការញញឹម ញញែមឬសម្តី ( ដ៏ពីរោះ ) ដែលនាង ( ឲ្យប្រព្រឹត្តទៅហើយ ) នឹងធ្វើ ខ្ញុំឲ្យជាបុគ្គលស្គមលឿងដូចជាមែកឈើនោះ ( ដែលធ្វើ ) ទាសៈឈ្មោះ បរន្តបៈ ( ឲ្យជាបុគ្គលស្គមលឿង ) ។ ( បរន្តបទាសៈពោលថា ) សំឡេង ( នៃមែកឈើ ) នោះ ប្រព្រឹត្តទៅហើយនោះ ដូចជាប្រាប់អ្នកហើយ សត្វណាញ៉ាំងមែកឈើនោះ ឲ្យកម្រើក សត្វនោះប្រាប់ហេតុនោះហើយ ។ គំនិតណាដែលខ្ញុំជាបុគ្គលល្ងង់គិតថា ក្នុងកាលនោះ មែក ឈើកម្រើក ព្រោះមនុស្សឬម្រឹគ គំនិតនេះឯងមកដល់ខ្ញុំហើយ ។ ( លំដាប់នោះរាជកុមារពោលថា ) អ្នកបានដឹងពិតដូច្នោះ មែន ព្រោះអ្នកបានសម្លាប់នូវបិតារបស់ខ្ញុំ បិទបាំងដោយមែកឈើទាំងឡាយ លាក់លៀមដោយគិតថា ( ភ័យនឹងមានមកដល់អ្នក ) ។ ឧទ្ទាននៃជាតកនោះគឺ និយាយអំពីការលះស្រុកដ៏ប្រសើរ ១ ស្វាធំ ១ ភគ្គវៈស្មូន ឆ្នាំង ១ ស្តេចព្រះនាមទឡ្ហធម្មៈ ១ ដំរី ១ សក់ដ៏ប្រសើរ ១ នាគ ១ វិធូរបណ្ឌិត ១ កាលជនភ្ញាក់រពឫក ១ ព្រះរាជា មានអាធ្យាស្រ័យជាកុសល ១ បរន្តបទា